កាលពីថ្ងៃទី ១៦កន្លងមក ក្រុមហ៊ុន GAC Honda បានធ្វើការបង្ហាញចេញនូវរថយន្ត Integra សេរីថ្មី ដែលផលិតឡើងសម្រាប់ទីផ្សារប្រទេសចិនជាផ្លូវការ ជាមួយតម្លៃចាប់ពី ២០ ៣៨៧ ដល់ ២៦ ១៩៤ដុល្លារ។
បន្ទាប់ពីការបង្ហាញចេញបានរយៈពេល ២សប្តាហ៍ រថយន្តប្រភេទ Sedan ដែលជាបងប្អូនភ្លោះរវាងរថយន្ត Honda Civic បានទទួលការកក់ទុកមុនរហូតដល់ទៅចំនួន ១០ ០០០គ្រឿង។
សម្រាប់ការឌីស្សាញនៃរថយន្ត Honda Integra មានការឌីស្សាញបែបស្ព័រ ដោយភ្ជាប់មកជាមួយប៉ាណាបែបសំបុក្រឃ្មុំ ជាមួយចង្កៀងខាងមុខប្រភេទ LED និងកាងឌីស្សាញបែបលយចេញមកខាងមុខ រួមជាមួយថាសកង់ទំហំ ១៧-១៨អ៊ីញ។ រីឯផ្នែកខាងក្នុងបានប្រើប្រាស់ជាមួយកៅអីស្បែក និងដំបូលប្រភេទ Panoramic Sunroof ផងដែរ។
រថយន្ត Honda Integra ដំណើរការដោយម៉ាស៊ីនចំណុះ ១,៥លីត្រ Turbocharged ផលិតកម្លាំងបាន ១៨២សេះ និងកម្លាំងរមួល ២៤៣ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយជម្រើសប្រអប់លេខដៃ ៦វគ្គ និងប្រអប់លេខ CVT៕