ត្រឹមប៉ុន្មានថ្ងៃ រថយន្តអគ្គិសនី Ford Mustang Mach-E First Edition ត្រូវគេកក់អស់គ្មានសល់

រយៈពេលមិនដល់ ២សប្តាហ៍ បន្ទាប់ពីរថយន្ត Ford Mustang Mach-E បានបង្ហាញខ្លួនជាផ្លូវការ ឥឡូវនេះប្រភេទ First Edition ត្រូវបានគេកក់បាត់អស់គ្មានសល់ឡើយ នៅក្នុងសហរដ្ឋអាមេរិក។

Ford បានបើកឲ្យកក់រថយន្ត Mustang Mach-E នៅលើគេហទំព័ររបស់ខ្លួន ដោយគ្រាន់តែកក់លុយ ៥០០ដុល្លារមុនប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះប្រភេទ First Edition ត្រូវបានលុបចេញពីគេហទំព័រនោះបាត់ទៅហើយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះ ក្រុមហ៊ុន Ford បានឆ្លើយតបថា រថយន្តអគ្គិសនី Ford Mustang Mach-E First Edition ត្រូវបានគេកក់ទុកអស់បាត់ទៅហើយនៅសហរដ្ឋអាមេរិក។ ទោះជាយ៉ាងណា Ford មិនបានបង្ហាញឡើយ ថាចំនួននោះសរុបប៉ុន្មាន។

គួរឲ្យដឹងថា រថយន្ត Mustang Mach-E នឹងត្រូវផលិតត្រឹមតែ ៥០ ០០០គ្រឿងប៉ុណ្ណោះ ក្នុងរយៈពេល១ឆ្នាំដំបូងនៃផលិតកម្ម ដោយសារតែការផ្គត់ផ្គង់ចំនួនអាគុយអគ្គិសនីមានកំណត់។

រថយន្ត Ford Mustang Mach-E First Edition ឆ្នាំ២០២១ មានតម្លៃចាប់ពី ៥៩ ៩០០ដុល្លារ ប្រើកញ្ចប់អាគុយកម្លាំង ៩៨,៨គីឡូវ៉ាត់ម៉ោង ប៉ុងពីរ មានកម្លាំង ៣៣២សេះ ហើយមានចម្ងាយបើកបរ ៤៣៥គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម