ក្នុងការដេញថ្លៃនៅ Mecum Dallas Auction ដែលប្រព្រឹត្តិទៅកាលពីថ្ងៃទី ៨ ដល់ ១១កញ្ញាឆ្នាំ ២០២១ រថយន្ត Ford Bronco First Edition ឆ្នាំ២០២១ បានលក់ដេញថ្លៃក្នុងតម្លៃរហូតដល់ ១២៦ ៥០០ដុល្លារ ខណៈពេលតម្លៃចេញពីរោងចក្រត្រឹម ៥៦ ៩១៥ដុល្លារប៉ុណ្ណោះ ដែលវាមានតម្លៃថ្លៃជាងថ្លៃដើមស្ទើរគុណនឹងបី។
គិតមកដល់ពេលដេញថ្លៃ រថយន្ត Ford Bronco First Edition ឆ្នាំ២០២១ មានចម្ងាយបើកបរសរុប ១៨៥ម៉ាយល៍ ឬ ២៩៨គីឡូម៉ែត្រ។ ដោយដំណើរការដោយម៉ាស៊ីនចំណុះ ២,៧លីត្រ EcoBoost មានកម្លាំង ៣០០សេះ ភ្ជាប់ជាមួយប្រអប់លេខ ១០វគ្គអូតូ។
គួរបញ្ជាក់ផងដែរថារថយន្ត Bronco First Edition ឆ្នាំ២០២១ ត្រូវបានផលិតឡើងត្រឹមចំនួន ៣ ៥០០គ្រឿង និងលក់ដាក់អស់ត្រឹមរយៈពេលមិនប៉ុន្មានប៉ុណ្ណោះ។ ជាមួយចំនួនលក់ដាច់បែបនេះ ក្រុមហ៊ុនក៏បានបង្កើនចំនួនផលិតរហូតដល់ ៧ ០០០គ្រឿង។ ហើយថ្មីៗនេះក្រុមហ៊ុន Ford បានឈប់ទទួលការកក់តាមអនឡាញសម្រាប់រថយន្ត Bronco ដោយសារតែមានការបញ្ជាទិញច្រើនលើសលប់ពេល ដែលតម្រូវអោយរង់ចាំដល់ឆ្នាំ ២០២២ ទើបទទួលបានការដឹកជញ្ជូន៕