ត្រៀមលុយ! Mercedes G-Class នឹងលក់លើទីផ្សារនៅឆ្នាំ២០២៤

[ទីផ្សារបរទេស] ពេលបង្ហាញចេញ Concept នៃរថយន្ត EQG ដែលជាប្រភេទអគ្គិសនីសុទ្ធនៃរថយន្ត G-Class កាលពីឆ្នាំ២០២១កន្លងទៅ ក្រុមហ៊ុន Mercedes-Benz មិនបានបញ្ជាក់ច្បាស់ៗថារថយន្តនេះចេញលក់ពេលណានោះទេ ដោយបានត្រឹមនិយាយថាឆាប់ៗប៉ុណ្ណោះ។

ដោយឡែកពេលនេះដែរ ពេលជួបនិយាយជាមួយ Motor Trend ក្នុងកម្មវិធីសម្រាប់រោងចក្រផលិតអាគុយថ្មីរបស់ក្រុមហ៊ុននៅ Alabama ក្រុមហ៊ុន Mercedes បានបង្ហើបពីពេលវេលាមកដល់នៃរថយន្ត EQG។ ប្រធានក្រុមហ៊ុន Mercedes-Benz និយាយថារថយន្តនេះនឹងមានដាក់លក់ក្នុងឆ្នាំ២០២៤ ក្រោយពីរថយន្ត EQS SUV និង EQE SUV ចូលរោងចក្រផលិតនាឆ្នាំនេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លោក Ola Kallenius ដែលជាប្រធានក្រុមហ៊ុនបានបញ្ជាក់ថារថយន្ត EQG នឹងប្រើប្រាស់គ្រោងឆ្អឹងរបស់រថយន្ត G-Glass ធម្មតាដែលបានឆ្លងកាត់ការដុសខាត់មួយចំនួន ដោយនឹងមិនប្រើគ្រោងឆ្អឹងដទៃទៀតដែលក្រុមហ៊ុន Mercedes ផលិតឡើងសម្រាប់រថយន្តអគ្គិសនីនោះទេ។

គួរដឹងថាក្នុងនាមជា Concept រថយន្ត EQG នេះមានបំពាក់ម៉ូទ័រអគ្គិសនីបួន ដែលភ្ជាប់ទៅនឹងប្រអប់លេខពីរវគ្គ ហើយមានបំពាក់អាគុយចំណុះ ១០៧,៨kWh ដូចដែលមានលើរថយន្ត EQS ហើយជាមួយរូបរាងជ្រុងៗរបស់ EQG នឹងពិបាកធ្វ់ឲ្យរថយន្តនេះបើកបរបានឆ្ងាយណាស់។ ដូចជារថយន្ត Hummer អគ្គិសនីបានប្រើអាគុយធំជាងនេះប្រមាណពីរដង ដើម្បីទទួលបានចម្ងាយបើកបរជិត ៥០០គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម