ត្រៀមៗ! Lexus LM ប្រភេទ minivan ថ្មីទាំងស្រុង គ្រោងនឹងបង្ហាញខ្លួននៅសប្តាហ៍ក្រោយ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Lexus គ្រោងនឹងធ្វើការដាក់បង្ហាញចេញនៅរថយន្ត Lexus LM minivan ថ្មីទាំងស្រុងនៅក្នុងកម្មវិធីតាំងពិពណ៌រថយន្ត Shanghai International Auto Show ចាប់ពីថ្ងៃ ១៨ ដល់ ២៧ ខែមេសា ឆ្នាំ ២០២៣ ។

ជាមួយគ្នានេះ គេនៅមិនប្រាកដ​ថា​ជា​ម៉ូដែល​កែមុខមាត់ថ្មី ឬ​រថយន្ត Lexus LM ជំនាន់​ថ្មី​ទាំង​ស្រុង​នៅ​នោះទេ។ យ៉ាង​ណា​មិញ ពី​រូបថត​ស្រមោល​ដែល​បង្ហាញ​ទម្រង់​ខាង​ក្រោយ វា​បង្ហាញ​ថា​ផ្នែក​ខាង​ក្រៅ​បាន​ទទួល​ការ​កែ​ប្រែ​យ៉ាង​សំខាន់។ អ្វីដែលពិសេសបំផុតនោះគឺ ទីតាំង D-pillar និងចង្កៀងក្រោយត្រូវបានគេគិតថារចនាឡើងវិញទាំងស្រុង រួមជាមួយនឹងកាង spoiler ខាងក្រោយថ្មីផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus LM ​ផ្អែក​លើ Toyota Alphard / Vellfire ជំនាន់​ទី​៣ មានប្រវែងសរុប ៥ ០៤០ ម.ម ហើយមាននៅក្នុងការកំណត់រចនាសម្ព័ន្ធ ៧ កៅអី មានអេក្រង់កំសាន្តធំសម្រាប់អ្នកដំណើរខាងក្រោយ។ បើនិយាយពីកម្លាំងម៉ាស៊ីនវិញ LM 300h ត្រូវបានបំពាក់ដោយម៉ាស៊ីន Hybrid ចំណុះ ២,៥ លីត្រ ទំហំ ៤ ស៊ីឡាំង ខណៈដែល LM 350 បំពាក់ដោយម៉ាស៊ីនចំណុះ ៣,៥ លីត្រ V6 ។

The Lexus LM was introduced in 2019 as a more luxurious version of the Toyota Alphard.

ជាមួយនឹងការមកដល់នៃ LM ប្រភេទ minivan ថ្មីនៅក្នុងទ្វីបអឺរ៉ុប វាត្រូវបានគេរំពឹងថានឹងត្រូវបានបំពាក់ដោយថាមពលអគ្គិសនី ដើម្បីអនុលោមតាមបទប្បញ្ញត្តិនៃការបំភាយឧស្ម័នដ៏តឹងរ៉ឹងរបស់ទ្វីបនេះ។ យ៉ាងណាមិញ សម្រាប់ព័ត៌មានលម្អិតបន្ថែម យើងនឹងចាំមើលទាំងអស់គ្នា ៕

The Lexus LM was introduced in 2019 as a more luxurious version of the Toyota Alphard.
ផ្ទាំងផ្សាយពាណិជ្ជកម្ម