ត្រៀមៗប្រិយមិត្ត Kia ! ភីកអាប់ដំបូងគេរបស់ Kia នឹងបង្ហាញខ្លួនជាផ្លូវការនៅចុងខែនេះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Kia បានធ្វើការបញ្ជាក់ច្បាស់ៗថា ក្រុមហ៊ុននឹងធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅ Kia Tasman ប្រភេទភីកអាប់ដំបូងគេរបស់ខ្លួន នៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៤ នៅនៅឯពិព័រណ៍រថយន្តអន្តរជាតិ ដែលធ្វើឡើងនៅប្រទេសអារ៉ាប់ ។

ភីកអាប់ Kia Tasman អាចនឹងប្រើប្រាស់ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,២ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៩៩ សេះ និងកម្លាំងរមួល ៤៤១ ញ៉ូតុនម៉ែត្រ ស្រដៀងគ្នាទៅនឹងម៉ូដែល Kia Sorento ។ លើសពីនេះ ក៏មានពាក្យចចាមអារ៉ាមថា ភីកអាប់នេះ ក៏អាចមានជម្រើសម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,០ លីត្រ V6 Turbo ផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះ ក្រុមហ៊ុន Kia បាននិយាយថា Kia Tasman ផលិតឡើងនៅលើគ្រោងឆ្អឹង Ladder-frame chassis ដូចជាទៅ Kia Mohave ដែលមានរូបរាងឌីស្សាញបែបជាប្រអប់ជ្រុង ដែលមានប៉ាណាមួយផ្ទាំងធំ អបសងខាងដោយសណុំចង្កៀងមុខ LED រចនាបែបបញ្ឈរជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម