ថ្មីទាំងស្រុង! កាន់តែទំនើបហើយប្រណីតរថយន្ដអគ្គិសនី Toyota Highlander ស៊េរីឆ្នាំ២០២៧

The All-New Toyota Highlander ស៊េរីឆ្នាំ២០២៧ ទទួលការកែប្រែថ្មីទាំងស្រុងទាំងផ្នែកខាងក្រៅនិងខាងក្នុង ខុសពីរថយន្ដ Toyota Highlander ប្រភេទប្រើម៉ាសុីនចំហេះក្នុង។ សម្រាប់រថយន្ដ Highlander ស៊េរីថ្មីនេះត្រូវបានរចនាឡើងដើម្បីក្លាយជាអ្នកដឹកនាំផ្នែកបច្ចេកវិទ្យា និងរចនាប័ទ្មនៅក្នុងចំណោមរថយន្ដ SUV ខ្នាតមធ្យម។ ជាមួយរូបរាងដ៏ទាន់សម័យ ផ្នែកខាងក្នុងធំទូលាយ និងបច្ចេកវិទ្យាឈានមុខគេ ធ្វើឲ្យរថយន្ដនេះបានក្លាយសមាជិកដ៏សំខាន់ក្នុងខ្សែស្រឡាយរថយន្ត BEV របស់ Toyota នេះបើយោងតាមបញ្ជាក់ពីលោក David Christ អនុប្រធានក្រុមទីផ្សាររបស់ក្រុមហ៊ុន Toyota។

2027 Toyota Highlander Takes the Three-Row SUV into the EV Eraពិតណាស់សម្រាប់រថយន្ដ Toyota Highlander រចនាឡើងដើម្បីលុបបំបាត់ផ្នត់គំនិត ដែលតែងតែគិតរថយន្ដរបស់ Toyota មិនទំនើបនិងប្រណីតជាដើម។ ជាក់ស្ដែងសម្រាប់រូបរាងថ្មីរបស់ Highlander មានលក្ខណៈទំនើបទាន់សម័យ ដោយផ្នែកខាងមុខរចនាបែប «ក្បាលញញួរ» (Hammerhead) ដែលជាអត្តសញ្ញាណរបស់ Toyota រួមបញ្ចូលជាមួយភ្លើងបំភ្លឺពេលថ្ងៃ (DRL) រាងស្លីមជាបន្ទាត់ ដាក់ដាច់ដោយឡែកពីចង្កៀងមុខធំ។ នៅចំហៀងរបស់ Highlander បានបំពាក់ជាមួយដៃទ្វារប្រភេទ Semi-flush ជាមួយបច្ចេកវិទ្យាគន្លឹះអេឡិចត្រូនិកដែលទើបនឹងដាក់ឱ្យប្រើប្រាស់ ចូលមកផ្នែកខាងក្រោយបានបំពាកើជាមួយ (Spoiler) ជួយលើសម្រស់រថយន្ដកាន់ស្រស់ស្អាតទាន់សម័យ។ ចំពោះពណ៍រថយន្ដក៏មានផ្ដល់ជូនជាមួយជម្រើសពណ៌ពីរលាយគ្នា (Two tone) ផងដែរ។

2027 Toyota Highlander EV: What We Know So Farចំពោះផ្នែកខាងក្នុង រថយន្ត Highlander ប្រភេទអគ្គិសនីនេះរចនាមកផ្ដល់ជូននូវកាប៊ីនខាងក្នុងដ៏មានផាសុកភាព រួមបញ្ចូលជាមួយភាពស្រឡះទូលាយ ភាពប្រណីត និងការរចនាបែបបច្ចេកវិទ្យាឈានមុខ។ សម្រាប់ផ្នែកខាងមុខបានរចនាឡើងដោយផ្ដោតលើអ្នកបើកបរជាចម្បង ដោយបំពាក់ជាមួយកុងទ័រឌីជីថលទំហំ ១២.៣អុីញ មានជម្រើសបំពាក់ជាមុខស្លាយកុងទ័រ, អេក្រង់កម្សាន្ដទំហំ ១៤អុីញ គាំទ្រដោយបច្ចេកវិទ្យា Toyota Audio Multimedia បំពាក់នូវការតភ្ជាប់បណ្តាញ 5G របស់ AT&T និងការរចនាបែបឆ្លាតវៃដូចជាស្មាតហ្វូន ដោយផ្តល់នូវមុខងារ Widget អាចកំណត់តាមតម្រូវការនៅលើអេក្រង់ និងមានមុខងារជំនួយការជាសំឡេង (Voice Assistant) អាចឆ្លើយតបបានយ៉ាងរហ័សទៅកាន់ពាក្យបញ្ជា “Hey Toyota” និងប្រព័ន្ធសុវត្ថិភាព Toyota Safety Sense ជំនាន់ចុងក្រោយបង្អស់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពដែលបញ្ជាតាមរយៈប៊ូតុងចុច, ភ្លើងលម្អ (Ambient lighting) មានចំនួន ៦៤ ពណ៌ ដើម្បីបង្កើតបរិយាកាសដ៏ល្អឥតខ្ចោះសម្រាប់ការបើកបរពេលយប់ លើសពីនេះ ភ្លើងលម្អនេះក៏ត្រូវបានបញ្ជូលទៅក្នុងប្រព័ន្ធជំនួយការចេញពីឡានដោយសុវត្ថិភាព ដោយភ្លើងនៅលើទ្វារនឹងភ្លឺផ្លេកៗក្នុងករណីមានបញ្ហាណាមួយកើតឡើង។

Toyota Places Big EV Bet On Three-Row 2027 Highlanderសម្រាប់កៅអីអង្គុយត្រូវបានផលិតឡើងពីសម្ភារៈធន់រឹងមាំ និងមានការរចនាបែបទាន់សម័យ ដើម្បីជួយសម្រស់ដល់ផ្នែកខាងក្នុង។ គ្រប់ម៉ូឌែលទាំងអស់ត្រូវបានបំពាក់ជាមួយកៅអីស្បែក SofTex រូបរាងថ្មី ជាមួយមុខងារកម្ដៅកៅអីជួរមុខជាស្តង់ដារ។ អ្វីកាន់តែពិសេសគឺ Toyota Highlander ប្រភេទអគ្គិសនីនេះបានបំពាក់ដំបូលកញ្ចក់ Panoramic  ដែលមានទំហំធំបំផុតមិនធ្លាប់មានក្នុងចំណោមរថយន្ត Toyota ទាំងអស់។

Toyota Goes “Big” With 3-Row, All-Electric Version of Highlander SUV -  Autoblogចំពោះម៉ូឌែល Limited នឹងបន្ថែមនូវលំនាំក្បាច់យ៉ាងពិសេស, មុខងារខ្យល់ត្រជាក់កៅអីមុខ និងកម្ដៅកៅអីជួរទីពីរ។ ចំពោះកៅអីជួរទីពីររចនាបែប Captain’s chairs ជាស្តង់ដារ ប៉ុន្តែក៏មានជម្រើសកៅអីជួរវែង សម្រាប់ស៊េរី XLE AWD ផងដែរ។ ចំណែកកៅអីជួរទីបីផ្តល់នូវកន្លែងធំទូលាយសម្រាប់មនុស្សពេញវ័យពីរនាក់ និងអាចចូលទៅអង្គុយបានយ៉ាងងាយស្រួល តាមរយៈការបញ្ជាប៊ូតុងចុចអគ្គិសនីនៅលើកៅអីជួរទីពីរ។

សម្រាប់រថយន្ត Highlander ឆ្នាំ ២០២៧ ត្រូវបានបង្កើតឡើងនៅលើគ្រោងឆ្អឹង Toyota Next Generation Architecture-K (TNGA-K) ត្រូវបានកែលម្អ និងអភិវឌ្ឍថ្មី ដើម្បីអាចផ្ទុកអាគុយដែលមានសមត្ថភាពខ្ពស់របស់ Highlander និងបង្កើនទំហំធំទូលាយអតិបរមាសម្រាប់អ្នកដំណើរ។ គ្រោងឆ្អឹងនេះក៏បានប្រើប្រាស់បន្ទះគ្របពីខាងក្រោម (Underfloor covers) ទាំងផ្នែកខាងមុខ និងខាងក្រោយ ដើម្បីសម្រួលដល់លំហូរខ្យល់នៅក្រោមបាតរថយន្ត។

2027 Toyota Highlander First Look: Electric, Bigger, and More Luxurious -  Kelley Blue Bookជាមួយគ្នានេះសម្រាប់រថយន្ដ Toyota Highlander អគ្គិសនីនេះផ្ដល់ជូនជាជម្រើសកញ្ចប់អាគុយ៤ផ្សេងគ្នាដោយក្នុងនោះ៖

ម៉ូឌែល XLE FWD: អាគុយទំហំ 77.0-kWh ជាមួយចម្ងាយបើកបរប៉ាន់ស្មានសរុប ២៨៧ ម៉ាយ (៤៦២ គីឡូម៉ែត្រ)។

ម៉ូឌែល XLE AWD: អាគុយទំហំ 77.0-kWh ជាមួយចម្ងាយបើកបរប៉ាន់ស្មានសរុប ២៧០ ម៉ាយ (៤៣៤ គីឡូម៉ែត្រ)។

ម៉ូឌែល XLE AWD: អាគុយទំហំ 95.8-kWh ជាមួយចម្ងាយបើកបរប៉ាន់ស្មានសរុប ៣២០ ម៉ាយ (៥១៥ គីឡូម៉ែត្រ)។

ម៉ូឌែលLimited AWD: អាគុយទំហំ 95.8-kWh ជាមួយចម្ងាយបើកបរប៉ាន់ស្មានសរុប ៣២០ ម៉ាយ (៥១៥ គីឡូម៉ែត្រ)។

សម្រាប់រថយន្ដ Toyota Highlander ឆ្នាំ ២០២៧ នឹងត្រូវដំឡើងនៅរដ្ឋ Kentucky សហរដ្ឋអាមេរិក ដោយប្រើប្រាស់អាគុយដែលផលិតនៅក្នុងស្រុកពីរោងចក្រថ្មីតម្លៃ ១៣.៩ ពាន់លានដុល្លារនៅរដ្ឋ North Carolina។ ការលក់ដាក់ជាផ្លូវការរំពឹងថានឹងចាប់ផ្តើមនៅចុងឆ្នាំ ២០២៦ ឬដើមឆ្នាំ ២០២៧ ចំណែកតម្លៃ នឹងត្រូវប្រកាសនៅពេលជិតដាក់លក់ផ្លូវការ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម