នាពេលថ្មីៗនេះ ក្រុមហ៊ុន BMW បានបង្ហាញរថយន្ត SUV កម្លាំងខ្លាំង គឺ X3 M និង X4 M ព្រមទាំង X3 M Competition និង X4 M Competition ស៊េរីឆ្នាំ ២០២០ ហើយឥឡូវនេះបានបង្ហាញពីតម្លៃរបស់ពួកវា។
BMW X3 M នឹងមានតម្លៃចាប់ពី ៧០ ៩០០ ដុល្លារ និង X4 M មានតម្លៃចាប់ពី ៧៤ ៤០០ ដុល្លារ ខណៈ X3 M Competition និង X4 M Competition មានតម្លៃថ្លៃជាង ៧ ០០០ ដុល្លារ។
X3 M និង X4 M ស៊េរីថ្មី ប្រើម៉ាស៊ីនចំណុះ ៣,០ លីត្រ Twin-turbo ទំហំ ៦ ស៊ីឡាំង បង្កើតកម្លាំងបាន ៤៧៣ សេះ និងប្រើប្រអប់លេខអូតូ ៨ វគ្គ ប្រភេទ M Steptronic ព្រមទាំងប្រព័ន្ធបើកបរប៉ុងពីរ AWD។ កម្លាំងប៉ុណ្ណេះពួកវាអាចជាន់ស្ទុះពីកុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៤,១ វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមា ២៨០ គីឡូម៉ែត្រក្នុងមួយម៉ោង។
ដោយឡែក X3 M Competition និង X4 M Competition ម៉ាស៊ីនរបស់វាត្រូវធ្វើឲ្យបង្កើតកម្លាំងបាន ៥០៣ សេះ ដែលអាចជាន់ស្ទុះពីកុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៤ វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមា ២៨៤ គីឡូម៉ែត្រក្នុងមួយម៉ោង៕