ទាំងនេះជារថយន្តប្រភេទ SUV ៧កៅអី អាចនឹងមានវត្តមាននៅក្នុងទីផ្សារប្រទេសវៀតណាមនៅឆ្នាំនេះ

[ទីផ្សារបរទេស] ទីផ្សាររថយន្តរបស់វៀតណាមនៅឆមាសទីពីរនៃឆ្នាំ ២០២២ ត្រូវបានគេរំពឹងថានឹងកាន់តែក្តៅនៅពេលដែលជម្រើសថ្មីបន្ថែមទៀតត្រូវបានចាប់ផ្តើម ដូចក្រុម SUV/CUV ក្រុម SUV ៧ កៅអីក្នុងប្រទេសវៀតណាមក៏នឹងមានការកែប្រែឡើងវិញសម្រាប់ឆ្នាំ ២០២២ ផងដែរ។ ខាងក្រោមនេះជារថយន្ត ៧កៅអីគ្រោងនឹងមានវត្តមានក្នុងទីផ្សារវៀតណាម៖

១) Ford Everest ស៊េរីឆ្នាំ ២០២៣៖ ម៉ូដែល SUV ៧ កៅអី ដែលទទួលបានការចាប់អារម្មណ៍នាពេលថ្មីៗនេះគឺ Ford Everest ស៊េរីឆ្នាំ ២០២២ បានដាក់លក់ទូទាំងពិភពលោកតាំងពីខែមីនា ហើយត្រូវបានគេរំពឹងថានឹងដាក់លក់នៅប្រទេសវៀតណាមនៅដើមខែកក្កដា។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បើនិយាយពីកម្លាំងវិញ Ford Everest ស៊េរីឆ្នាំ ២០២៣ ត្រូវបានបំពាក់ដោយម៉ាស៊ីនចំណុះ ២,០ លីត្រ ទំហំ ៤ស៊ីឡាំង turbocharger ភ្ជាប់មកជាមួយប្រអប់លេខអូតូ ៦វគ្គ ឬ ១០ វគ្គ និងមានតម្លៃចាប់ពី ៤២ ៨៣៦ ដុល្លារ។

២) Isuzu mu-X ស៊េរីឆ្នាំ ២០២២៖  Isuzu mu-X ស៊េរីឆ្នាំ ២០២២ ទំនងជាត្រូវដាក់បង្ហាញនៅក្នុងប្រទេសវៀតណាមក្នុងពេលឆាប់ៗនេះ។ អ្នកប្រឹក្សាផ្នែកលក់មួយចំនួនបាននិយាយថា Isuzu mu-X ២០២២ នឹងមាន ៤ ស៊េរី តម្លៃរំពឹងថានឹងលើសពី ៣៨ ៦៩២ ដុល្លារ។

ដូចរថយន្តភីកអាប់ D-Max ដែរ mu-X ២០២២ មានតែជម្រើសម៉ាស៊ីនម៉ាស៊ូតចំណុះ ១,៩ លីត្រ រួមជាមួយនឹងប្រអប់លេខអូតូ ៦ វគ្គ ឬប្រអប់លេខដៃ ៦ វគ្គ។

៣) Nissan Terra ស៊េរីឆ្នាំ ២០២២៖ រថយន្តនេះទំនង​ជា​បង្ហាញ​ខ្លួន​ក្នុង​ប្រទេស​វៀតណាម​ក្នុង​ឆ្នាំ​នេះ។ សម្រាប់រថយន្ត Nissan Terra ស៊េរីឆ្នាំ ២០២២ នៅ​ប្រទេស​ថៃ​នៅ​តែ​ប្រើ​ម៉ាស៊ីន​ម៉ាស៊ូតចំណុះ ២,៣ លីត្រ turbocharged ផលិតកម្លាំង​បាន ១៩០ សេះ និង​កម្លាំងរមួល ៤៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ ៧វគ្គ ឬលេខដៃ ៦វគ្គ ។

៤) Kia Sorento PHEV ៖ Kia Sorento PHEV ត្រូវ​បាន​ក្រុមហ៊ុន Thaco ដាក់បង្ហាញនៅ​ប្រទេស​វៀតណាម​នៅ​ចុង​ឆ្នាំ ២០២១ ហើយ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ចេញ​នៅ​ឆ្នាំ ២០២២ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ក្រុមហ៊ុន​នៅ​ស្ងៀម។ ទំនង​ជា​ម៉ូដែល​នេះ​នឹង​ចេញ​លក់​នៅ​ឆមាស​ទី​ពីរ​ឆ្នាំ​នេះ។

នៅសហរដ្ឋអាមេរិក រថយន្តនេះត្រូវបានបំពាក់ដោយម៉ាស៊ីនសាំងចំណុះ ១,៦ លីត្រ turbocharged ទំហំ ៤ ស៊ីឡាំង រួមបញ្ចូលគ្នាជាមួយម៉ូទ័រអគ្គិសនី និងអាគុយលីចូមទំហំ ១៤ គីឡូវ៉ាត់ម៉ោង ផលិតកម្លាំងបាន ២៦១ សេះ និងកម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ​ ភ្ជាប់ដោយប្រអប់លេខអូតូ ៦ វគ្គ។

៥) Toyota Fortuner GR Sport៖ យោង​តាម​ប្រភព​អ្នក​ប្រឹក្សា​ផ្នែក​លក់​បាន​ឲ្យ​ដឹង​ថា​ម៉ូដែលនេះ​នឹង​ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​ខែ​កក្កដា​។ មុននោះ រថយន្ត Fortuner ដែលត្រូវបានអាប់ដេត ត្រូវបានដាក់លក់នៅក្នុងប្រទេសវៀតណាម ចាប់ពីខែឧសភា ជាមួយនឹងរូបរាងដូចគ្នា ដោយបានផ្លាស់ប្តូរ និងកែលម្អតែជាមួយគ្រឿងបរិក្ខាដែលមានផាសុកភាព និងសុវត្ថិភាពប៉ុណ្ណោះ ។

នៅប្រទេសថៃ Toyota Fortuner GR Sport ប្រើម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៨ លីត្រ ផលិតកម្លាំងបាន ២០១ សេះ កម្លាំងរមួល ៥០០ ញ៉ូតុនម៉ែត្រ និងប្រព័ន្ធបើកបរវិលកង់ទាំងបួន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម