[បរទេស] រថយន្ត JDM ដែលមានឈ្មោះពេញថា Japanese Domestic Market គឺជារថយន្តដែលត្រូវបានលក់ដំបូងផ្តាច់មុខនៅក្នុងទីផ្សារប្រទេសជប៉ុន នឹងទទួលបានប្រជាប្រិយយ៉ាងខ្លាំងមកដល់បច្ចុប្បន្ន ដោតសារមានភាពទាក់ទាញ ព្រមទាំងការបើកបរ ការរចនាប័ទ្ម និងតម្លៃសមរម្យរបស់ពួកគេ។ ខាងក្រោមនេះ ជារថយន្តប្រភេទ JDM ដែលមានតម្លៃក្រោម ១ ម៉ឺនដុល្លារបើយោងតាមគេហទំព័រ CarBuzz ៖
- Mazda Miata MX-5 រថយន្តនេះ ត្រូវបានផលិតឡើងនៅក្នុងឆ្នាំ ១៩៨៩
- Lexus SC400 រថយន្តនេះ ត្រូវបានផលិតឡើងនៅក្នុងឆ្នាំ ១៩៩២-១៩៩៦
- Lexus IS300 រថយន្តនេះ ត្រូវបានផលិតឡើងនៅក្នុងឆ្នាំ ១៩៩៨ ដល់ ២០០៣
- Toyota Supra MK3 រថយន្តនេះ ត្រូវបានផលិតឡើងនៅក្នុងឆ្នាំ ១៩៨៦-១៩៩៣
- The Honda Prelude រថយន្តនេះ ត្រូវបានផលិតឡើងនៅក្នុងឆ្នាំ ១៩៩២-១៩៩៦ និងក្នុងឆ្នាំ ១៩៩៧-២០០១
- Nissan Skyline រថយន្តនេះ ត្រូវបានផលិតឡើងនៅក្នុងឆ្នាំ ១៩៨៩-១៩៩៤
- Mitsubishi Lancer Evolution រថយន្តនេះ ត្រូវបានផលិតឡើងនៅក្នុងឆ្នាំ ១៩៩២-២០១៦
- Mazda RX-7 រថយន្តនេះ ត្រូវបានផលិតឡើងនៅក្នុងឆ្នាំ ១៩៧៨-២០០២ ៕