[បរទេស] យោងតាមទិន្នន័យដែលបានបង្ហាញដោយគេហទំព័រ motor1 អំពីរថយន្តអគ្គិសនី (BEVs) ដែលលក់ដាច់បំផុតទាំង ១០ នៅលើពិភពលោកក្នុងឆ្នាំ ២០២២ ដោយរថយន្តរបស់ Tesla បាននាំមុខគេ ។ ខាងក្រោមនេះ ជារថយន្តអគ្គិសនីទាំង ១០ ដែលលក់បានច្រើនជាងគេនៅក្នុងឆ្នាំ ២០២២ ៖
- Tesla Model Y លក់បានចំនួន ៧៤៧ ៥០០ គ្រឿង កើនឡើង ២៣%
- Tesla Model 3 លក់បានចំនួន ៤៨២ ២០០ គ្រឿង ធ្លាក់ចុះ ៣%
- Wuling Hongguang Mini លក់បានចំនួន ៤៤៣ ៤០០ គ្រឿង កើនឡើង ១៤%
- BYD Dolphin លក់បានចំនួន ២០៥ ២០០ គ្រឿង កើនឡើង ៩១៦%
- BYD ATTO 3 លក់បានចំនួន ១៨០ ៦០០ គ្រឿង
- Volkswagen ID.4 លក់បានចំនួន ១៧៥ ៦០០ គ្រឿង កើនឡើង ៥៣%
- BYD Qin លក់បានចំនួន ១៦៣ ៤០០ គ្រឿង កើនឡើង ១០៩%
- GAC Aion Y លក់បានចំនួន ១១៩ ៨០០ គ្រឿង កើនឡើង ២៨២%
- GAC Aion S លក់បានចំនួន ១១៧ ០០០ គ្រឿង កើនឡើង ៥៣%
- BYD Han លក់បានចំនួន ១១៦ ៥០០ គ្រឿង កើនឡើង ៤៨%