ទិន្នន័យទីផ្សាររថយន្តភីកអាប់នៅសហរដ្ឋអាមេរិកប្រចាំត្រីមាសទី ៣ នៅឆ្នាំ ២០១៩ ត្រូវបានបង្ហាញចេញឡើង ដែលឃើញថាម៉ូដែលខ្លះមានការថយចុះចំនួនលក់ និងខ្លះទៀតកើនឡើងយ៉ាងខ្លាំង។ ខាងក្រោមជារថយន្តភីកអាប់លក់ដាច់ជាងគេ ៖
១. Ford F-Series លក់បាន ២១៤ ១៧៦ គ្រឿង ធ្លាក់ចុះ ៦% បើធៀបនឹងត្រីមាសឆ្នាំមុន
២. Ram Pickup លក់បាន ១៦១ ៦៣៥ គ្រឿង កើន ១៣,៨%
៣. Chevrolet Silverado លក់បាន ១៥៥ ៤៨២ គ្រឿង កើន ១៦,៦%
៤. GMC Sierra លក់បាន ៦៦ ១៩៩ គ្រឿង កើន ២៨,៩%
៥. Toyota Tacoma លក់បាន ៦៥ ៧៥៦ គ្រឿង ធ្លាក់ចុះ ២,៨%
៦. Chevrolet Colorado លក់បាន ៣១ ៦៥៦ គ្រឿង ថយចុះ ៩,៥%
៧. Toyota Tundra លក់បាន ៣១ ៥៦៥ គ្រឿង ថយចុះ ១,៣%
៨. Ford Ranger លក់បាន ២៦ ២១១ គ្រឿង (ទើបចេញលក់ឆ្នាំដំបូង)
៩. Jeep Gladiator លក់បាន ១៦ ១៣២ គ្រឿង (ទើបចេញលក់ឆ្នាំដំបូង)
១០. Nissan Frontier លក់បាន ១៥ ៣៦៤ គ្រឿង ថយចុះ ១៤%