អបអរសាទរ ពិធីសម្ពោធជាផ្លូវការអគារតាំងបង្ហាញរថយន្ត MG សាខាផ្លូវ៦០ម៉ែត្រ (MG 60M)

នាថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅនេះ ក្រុមហ៊ុន អឹមជី ខេមបូឌា បានប្រារព្ធពិធីសម្ពោធជាផ្លូវការ អគារតាំងបង្ហាញរថយន្តថ្មីសាខា ៦០ម៉ែត្រ។ MG គឺជាម៉ាករថយន្តរបស់ចក្រភពអង់គ្លេសដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩២៤ និងបានបង្ហាញវត្តមាននៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០០៩មកម្ល៉េះ ដែលរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះដើម្បីដណ្តើមតំណែងរបស់ខ្លួននៅលើវេទិកាទាក់ទងនឹងការលក់រថយន្ត។ យោងតាមភាពរីកចម្រើនរបស់ខ្លួន អឹមជី ខេមបូឌា (MG Cambodia) បានបើកសម្ពោធអគារតាំងបង្ហាញរថយន្តដ៏ទំនើបដែលមានកម្ពស់២ជាន់ ជាមួយនឹងបន្ទប់រង់ចាំដ៏មានផាសុខភាព និងទីធ្លាធំទូលាយ ដើម្បីរៀបចំត្រៀមទទួលស្វាគមន៏នៃរថយន្តម៉ូដែលថ្មីម៉ាក MG Marvel-R នាពេលឆាប់ៗខាងមុខនេះ។

នាឱកាសដ៏វិសេសវិសាលនេះផងដែរ លោក ហូមេន សេនតូនី តាន់ឌីហ្សូណូ (Mr. Homan Tandijono) ជាអគ្គនាយក និងស្ថាបនិកក្រុមហ៊ុន TF Motors Cambodia ដែលជាក្រុមហ៊ុននាំចូលរថយន្ត MG មកកម្ពុជាបានមានប្រសាសន៏ថា “ថ្ងៃនេះខ្ញុំពិតជារំភើប និងរីករាយជាខ្លាំង ចំពោះការបើកសម្ពោធជាផ្លូវការអគារតាំងបង្ហាញរថយន្តសាខាថ្មី ផ្លូវ៦០ម៉ែត្រ។ ថ្វីត្បិតតែមួយរយៈចុងក្រោយនេះ ប្រទេសកម្ពុជា ក៏ដូចជាពិភពលោកទាំងមូលបានជួបវិបត្តិកូវិដ១៩ក៏ដោយ ក៏ក្រុមការងាររបស់យើងនៅគ្រប់ផ្នែកទាំងអស់បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីជម្នះបញ្ហាប្រឈមទាំងនេះ។ នាពេលអនាគត យើងសង្ឃឹមថានឹងមានសាខាថ្មីបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា ហើយនៅឆ្នាំក្រោយនេះ យើងនឹងមានអ្វីថ្មីៗដើម្បីផ្តល់ជូនអតិថិជនរបស់យើង ដូចជាការនាំចូលផលិតផលថ្មី និងមជ្ឈមណ្ឌលសេវាកម្មថែទាំជួសជុលប្រកបដោយភាពច្នៃប្រឌិតនិងស្មោះស្ម័គ្រជាមួយឆន្ទៈក្នុងការកែលម្អការពេញចិត្តទៅកាន់សហគមន៍របស់យើង។” ឆ្លៀតក្នុងឱកាសនោះដែរ លោកក៏បានថ្លែងអំណរគុណជាពិសេសដល់ដៃគូរហិរញ្ញវត្ថុជាច្រើនដែលផ្តល់លក្ខខ័ណ្ឌកម្ចីដ៏ល្អនិងងាយស្រួលដល់អតិថិជន MG។

ផ្ទាំងផ្សាយពាណិជ្ជកម្ម
លោក ហូមេន សេនតូនី តាន់ឌីហ្សូណូ (Mr. Homan Tandijono) ជាអគ្គនាយក និងស្ថាបនិកក្រុមហ៊ុន TF Motors Cambodia

ក្នុងព្រឹត្តិការណ៍នេះដែរ MG ក៏បានបង្ហាញពីផ្នែកមួយនៃទំនៀមទំលាប់ខ្មែរ រួមមានដូចជា ការរាំជូនពរ ពិធីសូត្រមន្ត ការកាត់ខ្សែបូ និងកម្មវិធីកម្សាន្តផ្សេងៗ ព្រមទាំងមានការរៀបចំអាហារថ្ងៃត្រង់ជូនភ្ញៀវកិត្តិយសទាំងអស់ដើម្បីផ្តល់បន្ថែមនូវភាពរីករាយក្នុងពិធីសម្ពោធជាផ្លូវការអគារតាំងបង្ហាញរថយន្តសាខាផ្លូវ៦០ម៉ែត្រ ដែលមានទីតាំងនៅ ផ្លូវឧកញ៉ា មហាភក្តីហ៊ុននាង, សង្កាត់ចាក់អង្រែក្រោម, ខណ្ឌមានជ័យ, រាជធានីភ្នំពេញ។

បច្ចុប្បន្ននេះ ក្រុមហ៊ុនMG មាន៣សាខា:

  • សាខាទី១ ស្ថិតលើផ្លូវសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (នៅជិតស្ពានអាកាស៧មករា)។
  • សាខាទី២ ស្ថិតលើផ្លូវឧកញ៉ា មហាភក្តីហ៊ុននាង (ផ្លូវ៦០ម៉ែត្រ) សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
  • សាខាទី៣ មជ្ឃមណ្ឌលថែរទាំ និងជួសជុល ដែលស្ថិតនៅភូមិគោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប (ខាងលិចផ្សារម៉ាក្រូ ចម្ងាយ ២០០ ម៉ែត្រ)៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម