ទីបំផុត Ford បើកឲ្យកុម្ម៉ង់ Ranger Raptor ២០២៣ ហើយ តែនៅអាមេរិកត្រូវចាំសិន

ក្រុមហ៊ុន Ford ទើបតែបានប្រកាសបើកឲ្យកុម្ម៉ង់ទិញភីកអាប់ Ford Ranger Raptor ឆ្នាំ២០២៣ ប៉ុន្តែសម្រាប់តែទីផ្សារអឺរ៉ុបប៉ុណ្ណោះ។

គួរឲ្យដឹងដែរថា ក្រុមហ៊ុន Ford បាននិងកំពុងតែផលិតភីកអាប់ Ranger ស្តង់ដារសម្រាប់ទីផ្សារទូទាំងលោកទៅហើយ ប៉ុន្តែផលិតកម្មនៃភីកអាប់ Ranger Raptor ត្រូវបានជួបបញ្ហាមួយចំនួន ដូចជា បញ្ហាសង្វាក់ផ្គត់ផ្គង់ និង ការពន្យាពេល ជាដើម។ ហេតុដូច្នេះហើយទើបទីផ្សារអាមេរិក នឹងត្រូវរង់ចាំរហូតដល់ឆ្នាំក្រោយ ទើបទទួលបានភីកអាប់ Ranger Raptor ហ្នឹងគេដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភីកអាប់ Ford Ranger Raptor ឆ្នាំ២០២៣ មានបំពាក់ម៉ាស៊ីនសាំងចំណុះ ៣,០លីត្រ EcoBoost V6 ដែលត្រូវបានកែកុនឲ្យមានកម្លាំង ៣៩២សេះ សម្រាប់ទីផ្សារអូស្ត្រាលី និង សហរដ្ឋអាមេរិក។ ដោយឡែក ចំពោះទីផ្សារដទៃទៀតទូទាំងពិភពលោក ម៉ាស៊ីននោះនឹងមានកម្លាំងត្រឹមតែ ២៨៤សេះប៉ុណ្ណោះ។

ទោះបីជាយ៉ាងណាក៏ដោយ ម៉ាស៊ីននោះនឹងដំណើរការជាមួយនឹងប្រអប់លេខអូតូ ១០វគ្គ និងប៉ុងមកស្តង់ដារ ព្រមទាំងប្រព័ន្ធចាក់សោរប៉ុងមុខ និងប៉ុងក្រោយផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម