ទីបំផុត! YU7 Ultra ត្រូវបាន Xiaomi ដាក់តេស្តសាកល្បងនៅលើផ្លូវហើយ

បន្ទាប់ពីប្រកាសចេញលក់រថយន្តសេរ៊ីថ្មី​ YU7 របស់ខ្លួនមិនទាន់បានប៉ុន្មានផង ពេលនេះ ក្រុមហ៊ុន Xiaomi បាន និងកំពុងធ្វើតេស្តសាកល្បងនូវរថយន្ត YU7 Ultra របស់ខ្លួនហើយ ដែលក្នុងនោះគឺមានការប្រទះឃើញនៅលើផ្លូវមួយខ្សែនៅក្នុងប្រទេសចិន។

ចំពោះរថយន្ត YU7 Ultra នេះ គឺត្រូវបានគេរំពឹងថានឹងដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ៣ ដូចគ្នានឹង SU7 Ultra ដែរ ហើយអាចផលិតកម្លាំងបាន ១ ៥២៦ សេះ និងកម្លាំងរមួល ១ ៧៧០ ញ៉ុតុនម៉ែត្រ។ លើសពីនេះ ក៏អាចនឹងទទួលបាននូវប្រព័ន្ធថ្ម Qilin 2.0 NMC ទំហំ ៩៣,៧ គីឡូវ៉ាត់ម៉ោង ដែលផលិតដោយ CATL ក៏ដូចជាថាសកង់ទំហំ ២១ អ៊ីញ និងប្រព័ន្ធហ្វ្រាំងកម្រិតខ្ពស់ដែលអាចធន់នឹងកម្តៅបានដល់ ១ ៣០០°C ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ថា បើទោះបីជារូបភាពផ្លូវការ និងព័ត៌មានលម្អិតរបស់រថយន្តនេះ មិនទាន់បានបង្ហាញចេញជាផ្លូវការក៏ដោយ ក៏ប៉ុន្តែអាចនឹងប្រកាសចេញនៅក្នុងឆ្នាំ២០២៦ ខាងមុខនេះហើយ ដើម្បីបន្តប្រកួតប្រជែងជាមួយរថយន្តជើងចាស់របស់ Tesla, Lotus និង BYD ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម