ទីបំផុតដឹងច្បាស់ថ្ងៃប្រកាសចេញ Ford F-150 Raptor ស៊េរីថ្មីហើយ!

ក្រោយពីមានការទន្ទឹងរង់ចាំអស់ជាយូរខែ នៅទីបំផុត Ford បានបញ្ជាក់ជាផ្លូវការអំពីកាលបរិច្ឆេទប្រកាសចេញរថយន្ត F-150 Raptor ស៊េរីថ្មី ដែលគ្រោងនឹងប្រកាសចេញនៅថ្ងៃទី៣ ខែកុម្ភៈខាងមុខនេះ ពោលគឺនៅតែប៉ុន្មានសប្ដាហ៍ទៀតប៉ុណ្ណោះ។

តាមការចុះផ្សាយរបស់ Car and Driver បានអះអាងថារថយន្ត F-150 Raptor ជំនាន់ថ្មីនឹងមានចែកចេញជាពីរប្រភេទ មួយជាប្រភេទកម្លាំងធម្មតា និងមួយទៀតជាប្រភេទកម្លាំងខ្លាំងកប់តែម្ដង។ ប្រភេទកម្លាំងខ្លាំងត្រូវបានគេសង្ស័យថានឹងមានបំពាក់ម៉ាស៊ីន Supercharged ចំណុះ ៥,២លីត្រ ៨ស៊ីឡាំង ដែលអាចផលិតកម្លាំងបាន ៧៦០សេះ។ ម៉ាស៊ីននេះត្រូវបាន Ford បំពាក់លើរថយន្ត Mustang Shelby GT500។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះប្រភេទម៉ាស៊ីនធម្មតាវិញគឺប្រើម៉ាស៊ីន Twin-Turbo EcoBoost ចំណុះ ៣,៥លីត្រ ដែលធ្លាប់មានប្រើពីមុនមកនៅលើរថយន្ត Ford F-150 Raptor គឺមិនមែនជាម៉ាស៊ីនថ្មីអីនោះទេ។

ក្រៅពីមានការបន្ថែមជម្រើសម៉ាស៊ីនដែលមានកម្លាំងខ្លាំងហើយនោះ រថយន្ត F-150 Raptor ជំនាន់ថ្មី រំពឹងថានឹងមានការផ្លាស់ប្ដូរការឌីហ្សាញរូបរាងដែលកាន់តែទាន់សម័យ និងទាក់ទាញលើសមុនផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម