[បរទេស] កាលពីពេលថ្មីៗនេះ យោងតាមទិន្នន័យពីសមាគមរថយន្តដឹកអ្នកដំណើរចិន ដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមចិន WeChat បង្ហាញថា ទីផ្សាររថយន្តអគ្គិសនី EV របស់ប្រទេសចិនមានចំនួន ៧៦% នៃការលក់រថយន្ត EV ទូទាំងពិភពលោកនៅក្នុងខែតុលា។
សម្រាប់តួលេខនៅតំណាងឲ្យរថយន្តថាមពលថ្មីឲ្យឈ្មោះថា (NEVs) ត្រូវបានគេហៅថានៅក្នុងប្រទេសចិន ដែលរួមមានទាំងម៉ូដែលអគ្គិសនីអគ្គិសនីសុទ្ធ EV និងរថយន្តអគ្គិសនីលាយសាំង EREV ។
មិនត្រឹមតែប៉ុណ្ណោះ ក្នុងចំណោមការលក់រថយន្តអគ្គិសនីប្រភេទ NEVs ចំនួន ១៤,១ លានគ្រឿង ដែលត្រូវបានលក់ទូទាំងពិភពលោកនៅចន្លោះខែមករាដល់ខែតុលា ៦៩% គឺនៅក្នុងប្រទេសចិន ។ ខណៈនៅសហរដ្ឋអាមេរិកមានចំនួនតិចជាង ១០% នៃចំនួននេះ ដោយមានរថយន្ត EV និង PHEV ស្មើនឹងចំនួន ១,២៨ លានគ្រឿងក្នុងរយៈពេលដូចគ្នា និងក្រុមហ៊ុនផលិតរថយន្តនៅអឺរ៉ុបលក់បានប្រហែល ២,៣២ លានគ្រឿងក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំនេះ ។
លើសពីនេះ ការប្រកួតប្រជែងនៅក្នុងទីផ្សាររថយន្តអគ្គីសនីសុទ្ធ EV របស់ចិនគឺកាន់តែកើនឡើង ដោយរួមមានក្រុមហ៊ុនផលិតរថយន្តដូចជា BYD, SAIC និង Xpeng ក៏ដូចជាអ្នកចំណូលថ្មីដូចជា Xiaomi កំពុងប្រយុទ្ធដើម្បីទទួលបានចំណែកទីផ្សារខ្ពស់ជាងនេះ ៕