[ទីផ្សារបរទេស] ទោះថា Ford ប្រកាសចេញរថយន្តភីកអាប់អគ្គិសនីរបស់ខ្លួនក្រោយការបង្ហាញវត្តមានរបស់ Tesla Cybertruck ប៉ុន្តែក្រុមហ៊ុនអាចដឹកជញ្ជូនរថយន្តដំបូងទៅដល់ដៃអតិថិជន មុន Tesla ចាប់ផ្ដើមការផលិតរថយន្តភីកអាប់របស់ខ្លួនទៅទៀត។
ជាក់ស្ដែង Ford បានដឹកជញ្ជូនរថយន្ត F-150 Lightning ដំបូង ទៅជូនបុគ្គលឈ្មោះ Nicholas Schmidt កាលពីថ្ងៃព្រហស្បត្តិ៍។ នេះបើតាមការចុះផ្សាយរបស់ Bloomberg។ Nicholas Schmidt គឺជាប្រធានផ្នែកបច្ចេកវិទ្យានៅក្រុមហ៊ុន Startup មួយ ហើយរូបគេនឹងត្រូវលះបង់រថយន្ត F-150 ធម្មតា ដើម្បីទទួលយករថយន្ត F-150 Lightning ដែលមានពណ៌ទឹកប្រាក់។
កន្លងមក ទោះថា Tesla មានភាពជឿជាក់លើរថយន្តភីកអាប់របស់ខ្លួន ប៉ុន្តែវាមានរយៈពេលបីឆ្នាំរាប់ចាប់តាំងពីពេលប្រកាសចេញមក ដោយកាលបរិច្ឆេទដឹកជញ្ជូនទៅអតិថិជននៅតែមិនទាន់កំណត់នៅឡើយ។ ប្រការនេះបានធ្វើក្រុមហ៊ុនដូចជា Ford និងក្រុមហ៊ុនដទៃអាចចាប់យកឱកាសដើម្បីដណ្ដើមយកចំណែកទីផ្សារអគ្គិសនីពី Tesla៕