ទៅមួយទៀតហើយ! Suzuki ប្រកាស​បិទ​រោងចក្រ​នៅ​ប្រទេស​ថៃ​ត្រឹម​ឆ្នាំ ២០២៥

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Suzuki ប្រចាំនៅទីផ្សារប្រទេសថៃ បានប្រកាសពីផែនការបិទ និងបញ្ចប់ការផលិតរថយន្តពីរោងចក្ររបស់ខ្លួននៅក្នុងប្រទេសថៃនៅចុងឆ្នាំ ២០២៥ ដោយក្រុមហ៊ុននឹងបន្តលក់រថយន្ត និងផ្តល់សេវាកម្មក្រោយការលក់ ប៉ុន្តែ​នឹង​ប្តូរ​ទៅ​ការ​នាំ​ចូល​រថយន្ត​ពី​រោងចក្រ​ក្នុង​តំបន់​អាស៊ានរួមទាំងជប៉ុន និងឥណ្ឌាជំនួសវិញ។

ការសម្រេច​ឈប់​ដំណើរការ​រោងចក្ររបស់ Suzuki នៅប្រទេសថៃ ឬហៅកាត់ថា SMT នៅ​ចុង​ឆ្នាំ​២០២៥ នេះ គឺដោយសារក្រុមហ៊ុនស្របតាមការលើកកម្ពស់អព្យាក្រឹតភាពកាបូន និងការប្រើប្រាស់រថយន្តអគ្គិសនីសុទ្ធវិញនៅលើពិភពលោក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យោងតាមរដ្ឋាភិបាលថៃ ការវិនិយោគលើរថយន្តអេកូត្រូវបានធ្វើឡើងតាំងពីឆ្នាំ ២០០៧ ដោយ Suzuki បានដាក់ពាក្យចូលរួមគម្រោងនេះ ហើយបានបង្កើតរោងចក្រនៅក្នុងឆ្នាំ ២០១១ ដែលបន្ទាប់ពីត្រូវបានអនុម័ត ការផលិតបានចាប់ផ្តើមតាំងពីឆ្នាំ ២០១២ ដោយមានសមត្ថភាពផលិត និងនាំចេញរថយន្តរហូតដល់ ៦០ ០០០ គ្រឿងក្នុងមួយឆ្នាំ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម