BMW 7-Series និង BMW i7 ឆ្នាំ២០២៣ ចេញលក់នៅអូស្ត្រាលីផ្លូវការ តែតម្លៃមិនធូរទេ!

ក្រុមហ៊ុន BMW បានប្រកាសចេញតម្លៃ និងលក្ខណៈសម្បត្តិនៃរថយន្ត BMW 7-Series និង BMW i7 ឆ្នាំ២០២៣ ជាផ្លូវការ នៅក្នុងទីផ្សារប្រទេសអូស្ត្រាលី។

BMW នឹងផ្តល់ជម្រើសតែ ១ម៉ូដែលប៉ុណ្ណោះ សម្រាប់រថយន្ត 7-Series និង BMW i7 ឆ្នាំ២០២៣ រៀងៗខ្លួន ដោយ 740i សម្រាប់ 7-Series ដែលមានតម្លៃចាប់ពី ១៨៥ ៧២០ដុល្លារ និង xDrive60 សម្រាប់ i7 ហើយមានតម្លៃចាប់ពី ២០៥ ៧៧០ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត BMW 740i ប្រើម៉ាស៊ីនសាំងចំណុះ ៣,០លីត្រ turbocharged ទំហំ ៦ស៊ីឡាំង ជាមួយប្រព័ន្ធ mild-hybrid technology ៤៨វ៉ុល ដែលបង្កើតកម្លាំងបាន ៣៧៥សេះ និងកម្លាំងរមួល ៥៤០ញ៉ូតុនម៉ែត្រ ហើយប្រើប្រអប់លេខអូតូ ៨វគ្គ។

ចំពោះម៉ូដែលនេះមានបំពាក់យ៉ាន់កង់ ២០អ៊ីញ, អាចបញ្ជាបញ្ឆេះរថយន្តពីចម្ងាយ, មុខងារតាមដានសម្ពាធកង់, ប្រព័ន្ធបូម adaptive 2-axle air suspension, ចង្កៀងមុខ BMW Crystal Headlights, ប៉ាណាមុខបំភ្លឺភ្លើង illuminated kidney grille, ដំបូលកញ្ចក់វែង panorama glass roof, M carbon fiber interior trim, មុខងារ Driving Assistant Professional, Parking Assistant Professional, ប្រព័ន្ធសំឡេង Bowers and Wilkins Surround Sound system មាន speakers ២០គ្រាប់ និង កាមេរ៉ាក្នុងកាប៊ីនទៀតផង។

ដោយឡែក ចំពោះ BMW i7 xDrive60 វីញ ប្រើម៉ូទ័រអគ្គិសនីចំនួន ២ ដែលបង្កើតកម្លាំងបានសរុប ៥៣៦សេះ និងកម្លាំងរមួល ៥៤៩ញ៉ូតុនម៉ែត្រ ហើយបំពាក់កញ្ចប់អាគុយអគ្គិសនីទំហំ ១០៦គីឡូវ៉ាត់ម៉ោង ដែលផ្តល់ចម្ងាយបើកបរសរុប ៦២៥គីឡូម៉ែត្រ នៅពេលសាកភ្លើងពែញម្តង។

i7 xDrive60 មានបំពាក់យ៉ាន់កង់ M Alloy ២១អ៊ីញ, ប្រព័ន្ធ Executive Drive Pro system with Active Roll Stabilization និងបច្ចេកវិទ្យា Active Roll Comfort Technology, ទ្វារអូតូ, កៅអី multifunction seats, កៅអីជួរទី២ធំ executive lounge rear console ព្រមទាំង speaker ៣៩គ្រាប់ ជាប្រព័ន្ធសំឡេង Bowers and Wilkins Diamond Surround Sound system ទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម