ក្រុមហ៊ុន Honda បានបញ្ចេញរូបភាពមួយចំនួននៃរថយន្ត Civic Type R ស៊េរីឆ្នាំ ២០២២ ក្នុងអំឡុងពេលដំណើរការសាកល្បងនៅលើទីលាន Suzuka Circuit ក្នុងប្រទេសជប៉ុន។
តាមរូបភាពខាងលើអាចមើលឃើញថា Honda Civic Type R ស៊េរីថ្មីមានរូបរាងខុសប្លែកពីស៊េរីធម្មតា មិនថាជាប៉ាណាខាងមុខដែល ថាសកង់ និងផ្នែកខាងក្រោយ។
សម្រាប់រថយន្ត Honda Civic Type R វាត្រូវបានគេរំពឹងថានឹងប្រើប្រាស់ម៉ាស៊ីនសាំង ២.០ Turbo ៤ស៊ីឡាំង ផលិតកម្លាំង ៣២០ សេះ កម្លាំងរមួល ៤០០ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខដៃ ៦ វគ្គ ដែលមានអាចបង្កើនល្បឿន ២៧២ គីទ្បូម៉ែត្រ ក្នុងមួយម៉ោង ផងដែរ។ យ៉ាងណាមិញចំពោះព័ត៌មានលម្អិតផ្លូវការនៃរថយន្ត Honda Civic Type R នឹងត្រូវរង់ចាំជិតដល់ថ្ងៃដាក់លក់ដែលនឹងធ្វើឡើងនៅឆ្នាំក្រោយ ២០២២៕