Kia Carens បង្ហាញខ្លួនជាផ្លូវការ សម្រាប់ទីផ្សារប្រទេសឥណ្ឌា

ក្រុមហ៊ុន Kia បានបង្ហាញចេញនូវរថយន្ត Carens ស៊េរីឆ្នាំ២០២២ ដែលជារថយន្ត SUV កៅអី ៣ជួរ សម្រាប់ទីផ្សារប្រទេសឥណ្ឌាជាផ្លូវការ

រថយន្ត Kia Carens ត្រូវបានផលិតឡើងដោយប្រើប្រាស់ជាមួយគ្រោងឆ្អឹងដូចគ្នានឹងរថយន្ត Seltos ដោយមានប្រវែងសរុប ៤៥៤០មម, ទទឹង ១៨០០មម, កម្ពស់ ១៧០០មម និងមានគម្លាតពីកង់មុខទៅកង់ក្រោយ ២៧៨០មម ប៉ុន្តែវាមានទំហំធំជាងរថយន្ត Seltos។ សម្រាប់ការឌីហ្សាញ វាទទួលបាននូវអត្តសញ្ញាណស្រដៀងគ្នានឹងរថយន្ត Minivan របស់ Kia និងភាសារនៃការឌីស្សាញរបស់ Kia ឈ្មោះថា “Opposites United” ។ វាបានបំពាក់នូវចង្កៀងមុខ LED ព្រមទាំងថាសកង់ទំហំ ១៦អ៊ីញ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្នែកខាងក្នុងរថយន្តពិតជាទំនើបសម្រាប់ដោយផ្ទៃតាប្លូពង្រីកពេញឆ្ពោះទៅរកទ្វាររថយន្តទាំងសងខាង ដោយភ្ជាប់មកជាមួយ កង់ទ័រឌីជីថល និងប្រព័ន្ធកម្សាន្ត ភ្ជាប់ជាមួយនឹងមុខងារ Kia Connect information ប្រភេទ Touch screen ទំហំ ១០,២៥អ៊ីញ។ បន្ថែមពីនេះវាកំបានភ្ជាប់ប្រព័ន្ធបំពងសំលេងដ៏ទំនើបម៉ាក Bose ចំនួន ៨ចំណុច, ដំបូលបើក, Multi Drive Modes (Sport/Eco/Normal) រួមទាំងប្រព័ន្ធបន្សុទ្ធខ្យល់របស់ Kia សម្រាប់ការការពារពីមេរោគ និងបាក់តេរីផងដែរ។ 

នៅកៅអីទី៣ វាក៏បានភ្ជាប់មកជាមួយមុខងារ “One Touch Easy Electric Tumble” ដើម្បីងាយស្រួលចេញចូល ហើយជួរទីពីរ ភ្ជាប់មកជាមួយកន្លែងដាក់កែវទឹកត្រជាក់, រន្ធសាកថ្ម AC សម្រាប់ជួរទាំងអស់, រន្ធ USB-C ចំនួន៥ និងវាំងនន​ការពារ​ពន្លឺ​ថ្ងៃ​ទ្វារ​ក្រោយ។ 

សម្រាប់រថយន្ត Kia Carens ប្រើបប្រាស់ជម្រើសម៉ាស៊ីនសាំង ១,៥ លីត្រ​ ផលិតកម្លាំង ១១៥ សេះ និងកម្លាំងរមួល ១៤៤ ញ៉ូតុនម៉ែត្រ និងជម្រើសម៉ាស៊ីន​ Turbocharged ១,៤ លីត្រ ផលិតកម្លាំង ១៤០ សេះ និងកម្លាំងរមួល ២៤២ ញ៉ូវតុនម៉ែត្រ។ បន្ថែមពីនេះវាក៏ជាជម្រើសម៉ាស៊ីនម៉ាស៊ូត ១,៥លីត្រ ផលិតកម្លាំង ១១៥ សេះ និងកម្លាំងរមួល ២៥០ ញ៉ូវតុនម៉ែត្រ ផងដែរ។

ចំពោះប្រព័ន្ធសុត្ថិភាពរបស់ Kia Carens មានស្តង់ដារជាមួយនឹងកញ្ចប់សុវត្ថិភាព Hi-Secure ដែលរួមមានពោងសុវត្ថិភាពចំនួន ៦, ប្រព័ន្ធជួយទប់រថយន្តមិនអោយរំកិលថយក្រោយពេលទ្បើងចំណាត, ប្រព័ន្ធហ្វាំ្រ ECS និង ប្រព័ន្ធការពារមិនអោយជាប់ហ្វាំ្រ ABS និង ប្រព័ន្ធជំនួយពេលទ្បើងចំណាតផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម