ក្រុមហ៊ុន Ford ត្រូវបានគេរាយការណ៍ថា កំពុងផ្លាស់ប្តូរថាមពលសម្រាប់រថយន្ត Mustang GT និងរថយន្ត Mustang Mach 1 នៅឆ្នាំ ២០២២។ រថយន្តពីរម៉ូដែលនេះនឹងបាត់បង់កម្លាំង ១០ សេះ ដើម្បីអនុលោមតាមបទបញ្ជានៃការបំភាយឧស្ម័ន។
យោងតាមរបាយការណ៍ពី Muscle Cars & Trucks បានរាយការណ៍ជាលើកដំបូងថា ក្រុមហ៊ុន Ford បានផ្ញើសារទៅឲ្យអ្នកចែកចាយទូទាំងប្រទេស អំពីការកែតម្រូវកម្លាំងនៃរថយន្ត Mustang ដែលប្រើម៉ាស៊ីនចំណុះ ៥,០លីត្រ Coyote V8។ ក្នុងនោះ Ford បានបញ្ជាក់ថា ម៉ូដែលទាំងពីរនឹងក៏បាត់បង់កម្លាំងបង្វិល ១៣,៥ញ៉ូតុនម៉ែត្រ ដែរ។
សូមបញ្ជាក់ថា រថយន្ត Ford Mustang GT ថ្មី នឹងមានកម្លាំង ៤៥០សេះ ខណៈពេលដែល Mustang Mach 1 នឹងមានកម្លាំង ៤៧០សេះ។ ពួកវានឹងមានកម្លាំងរមួល ៥៥៦ញ៉ូតុនម៉ែត្រ។
ទោះបីជាយ៉ាងណាក៏ដោយ រថយន្តទាំងពីរម៉ូដែលខាងលើនេះ នឹងមិនមានការផ្លាស់ប្តូរឡើយ បើនិយាយពីកម្រិតស៊ីប្រេងរបស់ពួកវា ថ្វីបើមានកម្លាំងខ្សោយជាងមុនក៏ដោយ៕