ធ្លាយដំណឹងថា Toyota នឹងផលិតឡាន Supra លេខដៃ នៅខែក្រោយ

យោងតាមរបាយការណ៍ចេញពីប្រទេសជប៉ុន បានឲ្យដឹងថា ក្រុមហ៊ុន Toyota នឹងប្រកាសពីគម្រោងផ្តល់នូវជម្រើសលេខដៃ ៦វគ្គ សម្រាប់រថយន្ត GR Supra នៅថ្ងៃទី២៨ ខែមេសា ខាងមុខនេះ។

បើតាមប្រភពព័ត៌មានបានបង្ហាញថា រថយន្ត Toyota Supra ឆ្នាំ២០២៣ នឹងចូលសង្វាក់ផលិតកម្ម នៅខែកក្កដា ហើយប្រភេទលេខដៃ នឹងមានតែសម្រាប់ Option ខ្ពស់បំផុត Supra RZ ប៉ុណ្ណោះ នៅក្នុងប្រទេសជប៉ុន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រអប់លេខដៃ ៦វគ្គខាងលើនេះ នឹងត្រូវដំណើរការជាមួយម៉ាស៊ីន turbocharged ចំណុះ ៣,០លីត្រ ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣៨២សេះ និងកម្លាំងរមួល ៤៩៨ញ៉ូតុនម៉ែត្រ ដែលមានប្រើលើ GR Supra បច្ចុប្បន្ន។

ទោះបីជាយ៉ាងណាក៏ដោយ រថយន្ត GR Supra លេខដៃនោះ នឹងមិនមានបំពាក់ប្រព័ន្ធជំនួយការបើកបរមួយចំនួន រួមទាំង adaptive cruise control និង rear emergency braking ផងដែរ។

យ៉ាងណាមិញ របាយការណ៍នោះបានបញ្ជាក់ថា Toyota ក៏នឹងចេញរថយន្ត GR Supra លេខដៃ ជាមួយនឹងតួខ្លួនពណ៌ស Matte White Edition ដែលមានផលិតត្រឹមតែ ៥០គ្រឿងប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម