[ទីផ្សារបរទេស] នាយកប្រតិបត្តិក្រុមហ៊ុន Ford លោក Jim Farley បានបង្ហាញថា ក្រុមហ៊ុនផលិតរថយន្តខ្លួនមិនទាន់ច្បាស់ថា តើខ្លួននឹងធ្វើយ៉ាងណាជាមួយភាគហ៊ុនរបស់ខ្លួនដែលបានទិញពី Rivian ដែលបច្ចុប្បន្នមានតម្លៃប្រហែល ៨ ពាន់លានដុល្លារនោះទេ។
ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីល្បាញមួយនេះបានវិនិយោគចំនួន ១,២ ពាន់លានដុល្លារទៅក្នុងក្រុមហ៊ុន Rivian មុនពេលបង្ហាញចេញនូវរថយន្តអគ្គិសនីជាសាធារណៈ ហើយការវិនិយោគនោះបានកើនឡើងប្រាំពីរដង។ នោះគឺជាចំនួនទឹកប្រាក់ដ៏ច្រើនដែលក្រុមហ៊ុន Ford អាចប្រើប្រាស់ជាមួយនឹងការផ្លាស់ប្តូរឆ្ពោះទៅរកអគ្គិសនី ហើយក្នុងអំឡុងពេលសម្ភាសន៍ជាមួយទូរទស្សន៍ Bloomberg លោក Farley បាននិយាយថា ខណៈដែលបច្ចុប្បន្នក្រុមហ៊ុនខ្លួនមិនមានគម្រោងលក់ភាគហ៊ុន Rivian របស់ខ្លួននោះទេ។
គាត់បាននិយាយថា “យើងនឹងពិនិត្យមើលអ្វីៗទាំងអស់ អ្វីគ្រប់យ៉ាងដែលមាននៅក្នុងដៃ ហើយរយៈពេលនៃកិច្ចសន្យារបស់ពួកយើងនឹងបញ្ចប់នៅខែឧសភា»។
ក្នុងនោះ លោក Farley បានទទួលស្គាល់ថា Ford និង Rivian កំពុងប្រកួតប្រជែងទៅលើផ្នែកភីកអាប់ដូចគ្នាជាមួយ F-150 Lightning និង Rivian R1T ក៏ដូចជារថយន្ត Amazon van របស់ Rivian និងរថយន្តអគ្គិសនីសុទ្ ធE-Transit ផងដែរ។
នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Ford បានបន្ថែមថា ខណៈពេលដែលក្រុមហ៊ុន Ford និង Rivian ពុំបានសហការគ្នាបង្កើតរថយន្ត ប៉ុន្តែមានលទ្ធភាពជាច្រើនដែលយើងអាចធ្វើជាមួយ Rivian លើសពីការផលិតរថយន្តរួមគ្នា៕