បច្ចេកវិទ្យាសាកថ្មរបស់ Huawei សាកត្រឹម ៥នាទី ឡានជិះបានចម្ងាយ ២០០ គីឡូម៉ែត្រ នឹងដាក់ឲ្យប្រើនៅឆ្នាំ ២០២៥

[ទីផ្សារបរទេស] ឧស្សាហកម្មរថយន្តរបស់ពិភពលោក បានកំពុងធ្វើការផ្លាស់ប្តូរយ៉ាងខ្លាំង ដោយពីរថយន្តប្រើថាមពលចំហេះក្នុងទៅជារថយន្តដើរដោយអគ្គិសនី ហើយការសាកថ្មលឿន និងសុវត្ថិភាពគឺជាអាទិភាពមួយនៅក្នុងហេដ្ឋារចនាសម្ព័ន្ធ ​សម្រាប់រថយន្តអគ្គិសនីការសាកថ្មមានរយៈពេលយូរ ជាធម្មតាត្រូវចំណាយពេល ២០-៤០ នាទីអាស្រ័យលើគុណភាព និងសមត្ថភាពអាគុយ។

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei ពេលនេះគ្រោងនឹងធ្វើឲ្យមានភាពលេចធ្លោក្នុងឧស្សាហកម្មរថយន្តអគ្គិសនី ជាមួយនឹងការសាកថ្ម EV fast charging solution ២០០ គីឡូម៉ែត្រក្នុងរយៈពេល ៥ នាទីក្នុងតម្លៃទាប។ ដោយ របាយការណ៍​នេះ​បាន​មក​ពី​នាយក​ប្រតិបត្តិ​ជាន់​ខ្ពស់​របស់ Huawei លោក Wang Chao ដែល​ធ្លាប់បានលើឡើង​នៅ​វេទិកា National Chinese Electric Vehicle 100 Forum។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងនោះ លោក Wang Chao បាននិយាយថា ចាប់តាំងពីឆ្នាំ ២០២១ ក្រុមហ៊ុនបានចាប់ផ្តើមដំណោះស្រាយ DriveOne smart driving ទូទាំងប្រទេស រួមទាំងលក្ខណៈពិសេសដូចជា ការរួមបញ្ចូល IoT ឆ្លាតវៃជាមួយនឹងប្រព័ន្ធប្រតិបត្តិការ HarmonyOS ការអាប់ដេតការរុករកអ្នកបើកបរ និងសំខាន់បំផុត ដំណោះស្រាយជួយឲ្យរថយន្តអាចសាកថាមពលថ្មសម្រាប់ បើកបរ ២០០ គីឡូម៉ែត្រក្នុង ១០ នាទីនៃការសាកថ្ម។

លោក Wang Chao បានបន្ថែមថា ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Huawei ប្តេជ្ញាថានឹងបន្តទៅមុខជាងឆ្នាំមុន ដោយ ក្រុមហ៊ុននឹងដាក់ចេញនៅ 1000 v Charging solution  ដែលអាចឲ្យការសាកថ្មឈានដល់ ២០០ គីឡូម៉ែត្រនៃការសាកលឿនក្នុងរយៈពេល ៥ នាទី។

នៅដើមទស្សវត្សរ៍នេះ ក្រុមហ៊ុន Huawei បានរៀបចំផែនការសម្រាប់ការអភិវឌ្ឍន៍ផែនការបង្ហាញផ្លូវក្នុងឧស្សាហកម្មរថយន្តអគ្គិសនី ហើយគេរំពឹងថានៅឆ្នាំ ២០២៥ នឹងដាក់ឲ្យប្រើប្រាស់ជាសាធារណៈនៅកំលាំងសាក ១០០០ វ៉ុល ៦០០ គីឡូវ៉ាត់ម៉ោង នៃការសាក High-voltage charging solution ដែលអាចសាកថ្មពី ៣០% ទៅ ៨០% ក្នុងរយៈពេល ៥ នាទីប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម