បន្ទាប់ពីការចរចាជាច្រើនខែ សហភាពអឺរ៉ុបប្រកាសដាក់ពន្ធក្រោម ៤៥ភាគរយ ប៉ុណ្ណោះ លើឡាន EV របស់ចិន

កាលពីពេលថ្មីៗនេះ សហភាពអឺរ៉ុប (EU) បានប្រកាសដាក់ពន្ធខ្ពស់ដល់រថយន្តអគ្គិសនីដែលនាំចូលពីប្រទេសចិនដើម្បីការពារឧស្សាហកម្មក្នុងស្រុករបស់ពួកគេ។ បទប្បញ្ញត្តិថ្មីនេះ នឹងផ្តល់ពន្ធចាប់ពី ៨ភាគរយ ដល់ ៤៥ភាគរយ ទៅតាមក្រុមហ៊ុនផលិតនីមួយៗ បន្ទាប់ពីការចរចាជាច្រើនខែ និងការគំរាមកំហែងរបស់ចិនអំពីវិធានការសងសឹក។

ការដំឡើងពន្ធនេះ កើតឡើងដោយសារភាពព្រួយបារម្ភថា ប្រទេសចិនកំពុងក្លាយជាមហាអំណាចដែលមានឥទ្ធិពលបំផុតក្នុងទីផ្សាររថយន្តពិភពលោក និងមានឥទ្ធិពលបំផុតលើគូប្រជែងពិភពលោក ដូចជា អាមេរិក និងអឺរ៉ុប។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទន្ទឹមនឹងនេះ ក្នុងឆ្នាំនេះ សហរដ្ឋអាមេរិកបានដាក់ពន្ធចំពោះរថយន្ត EV ចិនដល់ជាង ១០០ភាគរយ ដោយមានបំណងកាត់បន្ថយការប្រកួតប្រជែងពីក្រុមហ៊ុនចិន ដោយសារតែអាមេរិកគិតថាឧស្សាហកម្ម EV របស់ចិនកំពុងតែមានការជំរុញ និងមានការគាំទ្រពីរដ្ឋាភិបាលចិន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម