ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ បើករថយន្តក្នុងរាជធានីខេត្តទាំង៥នេះ ត្រូវគោរពច្បាប់ និងដាក់ឯកសារតាមខ្លួនអ្វីខ្លះ ខណៈសមត្ថកិច្ចនឹងរឹតបន្តឹងច្បាប់ឡើងវិញ ចាប់ពីដើមខែក្រោយ

បើករថយន្តក្នុងរាជធានីខេត្តទាំង៥នេះ ត្រូវគោរពច្បាប់ និងដាក់ឯកសារតាមខ្លួនអ្វីខ្លះ ខណៈសមត្ថកិច្ចនឹងរឹតបន្តឹងច្បាប់ឡើងវិញ ចាប់ពីដើមខែក្រោយ

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានស្នើសុំសម្តេចធិបតីនាយករដ្ឋមន្រ្តី ក្នុងការអនុវត្តវិធានការរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឡើងវិញ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦តទៅ បន្ទាប់ពីផ្អាករយៈពេលប៉ុន្មានខែមក។

យ៉ាងណាមិញ ការស្នើសុំរឹតបន្តឹងច្បាប់ឡើងវិញនេះ ធ្វើឡើងនៅក្នុងភូមិសាស្រ្តដែលមានគ្រោះថ្នាក់ច្រើន រួមមាន រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តស្វាយរៀង។ ហើយវិធានការនេះ នឹងផ្តោតលើអំពើល្មើសដែលបង្កគ្រោះថ្នាក់ រួមមាន ការបើកបរលើសល្បឿនកំណត់ ការបើកបរក្នុងស្ថានភាពស្រវឹង ការមិនគោរពសញ្ញាសិទ្ធិអាទិភាព និងភ្លើងស្តុប និងការដឹកជញ្ជូនទំនិញសំពីងសំពោង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះដែរ អ្នកបើកបរក៏ភ្លេចត្រូវភ្លេចឯកសារដាក់តាមខ្លួនចំនួន៣ផងដែររួមមាន បណ្ណបើកបរ បណ្ណសម្គាល់យានជំនិះ និងឆៀក។ សម្រាប់បណ្ណបើកបរ គឺអាចប្រើប្រាស់ជាទម្រង់ឌីជីថលបាន ប៉ុន្តែបើមិនទាន់បានស្នើសុំជាទម្រង់នេះទេ គឺត្រូវដាក់បណ្ណបើកបរច្បាប់ដើមតាមខ្លួន និងត្រូវមានសុពលភាពប្រើប្រាស់។ ចំណែកបណ្ណសម្គាល់យានជំនិះ ឬកាតគ្រីដែលមាន QR Code អាចប្រើច្បាប់ថតចម្លង ខណៈវិញ្ញាបនបត្រឆៀក ក៏អាចប្រើច្បាប់ថតចម្លងបាន និងត្រូវមានសុពលភាពផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម