បើមាន ៥,៥ លានដុល្លារ អាចក្លាយជាម្ចាស់ McLaren Speedtail បាន​ពេល​នេះ

រថយន្ត McLaren Speedtail បាន​លេច​មុខ​កាល​ពី​ឆ្នាំ​ទៅ ដែល​មាន​ផលិត​ត្រឹម ១០៦ គ្រឿង ហើយ​ការ​ដឹក​ជញ្ជូន​ឲ្យ​អតិថិជន​រំពឹង​ថា​នឹង​ផ្ដើម​ពី​ឆ្នាំ​ក្រោយ​ទៅ។

រថយន្ត​នេះ​ត្រូវ​បាន​ក្រុមហ៊ុន​កំណត់​តម្លៃ​លក់​ប្រមាណ ២,២ លាន​ដុល្លារ ប៉ុន្តែ​មុន​ការ​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​ ម៉ូដែល Speedtail នេះ ត្រូវ​បាន​គេ​ទិញ​យក​អស់​បាត់​ទៅ​ហើយ។ ប៉ុន្តែ​ប្រសិន​បើ​មាន​​ប្រមាណ ៥,៥ លាន​ដុល្លារ​ពេល​នេះ អ្នក​អាច​​មាន​ឈ្មោះ​ក្នុង​ចំណោម​អតិថិជន​ទាំង​ ១០៦ នាក់​​បាន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ហាង​លក់​រថយន្ត​នៅ​ឌុយបៃ The Mobile បាន​ដាក់​លក់​​​សិទ្ធ​ជា​ម្ចាស់​រថយន្ត​នេះ​ក្នុង​តម្លៃ ៥,៥ លាន​ដុល្លារ ដែល​វា​ខ្ពស់​ជាង​តម្លៃ​ដើម​ជាង ២ ដង​ឯណោះ។ ដំណើរ​ការ​នៃ​ការ​ផ្ទេរ​កម្មសិទ្ធិ​នេះ​គឺ​ត្រូវ​ឆ្លង​កាត់​មេធាវី និង​ត្រូវ​ឆែក​ព័ត៌មាន​លម្អិត​ជា​មួយ McLaren ផ្ទាល់។

រថយន្ត​ Speedtail គឺ​មាន​ល្បឿន​អតិបរមា​ ៤០៣ គ.ម/ម៉ អាច​ស្ទុះ​ពី ០ ដល់ ៣០០ គ.ម/ម៉ ដោយ​ប្រើ​ពេល​ត្រឹម ១២,៨ វិនាទី។ វា​ទទួល​បាន​កម្លាំង​ពី​ប្រព័ន្ធ​ម៉ាស៊ីន​ Hybrid ដែល​មាន​ម៉ាស៊ីន​ចំណុះ ៤,០ លីត្រ​ ប្រភេទ Twin-Turbo គួប​ផ្សំ​នឹង​ម៉ូទ័រ​អគ្គិសនី អាច​ផលិត​កម្លាំង​សរុប​បាន​ ១០៣៥ សេះ៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម