បែកធ្លាយរូបភាព Honda City ស៊េរីឆ្នាំ ២០២៣ មុខមាត់ថ្មី មុនពេលបង្ហាញខ្លួនជាផ្លូវការ

[បរទេស] កាលពីពេលថ្មីៗកន្លងទៅនេះ រូបភាពនៃរថយន្ត Honda City ស៊េរីឆ្នាំ ២០២៣ មុខមាត់ថ្មី ត្រូវបានលេចធ្លាយមុនពេលដាក់បង្ហាញចេញជាផ្លូវការនៅប្រទេសឥណ្ឌាខាងមុខនេះ ។

តាមរូបភាពដែលបានបង្ហាញ គេអាចមើលឃើញថា Honda City Minor Change ស៊េរីឆ្នាំ ២០២៣ នឹងនៅតែមានរូបរាងស្ទើរតែទាំងស្រុងពីម៉ូដែលដើម តែ​មាន​តែ​ការ​កែ​តម្រូវ​ការ​រចនា​ប៉ាណាខាង​មុខ​ឲ្យ​មាន​របារក្រូម៉េស្តើង​ជាង​មុន រួមទាំងការកែសម្រួលការរចនាថ្មីនៃកាងខាងមុខ និងខាងក្រោយ ជាមួយនឹងការប្រើប្រាស់នៅថាសកង់ស្ព័ររចនាថ្មី ដែលរួមផ្តល់ឲ្យ Honda City Minor Change មានលក្ខណៈស្ព័រជាងមុន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងកាប៊ីនវិញ មិនមានខុសគញនាពីម៉ូដែលមុននោះទេ ដោយម៉ូដែលរបស់ទីផ្សារឥណ្ឌានឹងនៅតែប្រើការតុបតែងពណ៌ខ្មៅ-ត្នោត កុងសូលខាងមុខរំលេចជាមួយឈើ ខណៈដែលលក្ខណៈពិសេសផ្សេងទៀតស្ទើរតែដូចគ្នាទាំងអស់ ទាំងអេក្រង់កំសាន្ត touchscreen ប្រព័ន្ធម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិ ដៃចង្កូត 3-spoke multi-function ជាដើម។

ទាក់ទងនឹងផ្នែកម៉ាស៊ិនវិញ រថយន្ត Honda City នៅក្នុងទីផ្សារប្រទេសឥណ្ឌាត្រូវបានបំពាក់ដោយម៉ាស៊ីន ២ ជម្រើសដូចជា

  • សាំងចំណុះ ១,៥ លីត្រ i-VTEC ទំហំ ៤ ស៊ីឡាំង ភ្ជាប់ដោយប្រអប់លេខអូតូ CVT និងប្រអប់លេខដៃ ៦ វគ្គ
  • ម៉ាស៊ីនកូនកាត់ e:HEV hybrid ចំណុះ ១,៥ លីត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ e-CVT ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម