[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះកន្លងទៅ រូបភាពជាច្រើននៃរថយន្ត Ford Explorer ស៊េរីឆ្នាំ២០២៣ ដែលត្រូវបែកធ្លាយនៅលើប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសចិន មុនពេលរថយន្តនេះបង្ហាញខ្លួនជាផ្លូវការនៅឆ្នាំនេះ។
បើក្រឡេកទៅអាចសម្គាល់បានភ្លាមៗ ដោយរថយន្តប្រភេទ Crossover របស់ចិនបំពាក់នៅប៉ាណាមុខរាងមូល និងកាងខាងមុខដែលមានរាងកោងជាងមុន ជាមួយនឹងរន្ធម៉ាស៊ីនត្រជាក់រាងស្លីម, ចង្កៀងមុខថ្មីឌីស្សាញថ្មីរាងជាអក្សរ J, ចង្កៀងក្រោយលាតសន្ធឹងទៅលើទ្វារ ហើយត្រូវបានភ្ជាប់ដោយបន្ទះក្រូម៉េថ្មី។
ចំពោះផ្នែកខាងក្នុងវិញ ដោយសារកាប៊ីនបានអាប់ឌេតថ្មីទាំងស្រុង ដោយរថយន្ត Explorer របស់ចិន បំពាក់ជាមួយកុងទ័រថ្មី និងអេក្រង់កម្សាន្តដ៏ធំ widescreen ដែលលាតសន្ធឹងដល់ផ្នែកអ្នកដំណើរ, រន្ធខ្យល់ស្លីមជាងមុន និងកុងសូលកណ្តាលត្រូវបានកែផងដែរ។
ចំពោះការរចនាថ្មីនេះ ត្រូវបានគេរំពឹងថានឹងមានតម្លៃថ្លៃជាងម៉ូដែលពិសេសរបស់សហរដ្ឋអាមេរិក ដោយអេក្រង់ដ៏ធំ widescreen ដូចទៅនឹងរថយន្តចិនថ្មីៗដូចជា Mondeo និង Evos ជាដើម។
ខណៈព័ត៌មានលម្អិតនៅមិនទាន់ដឹងនៅឡើយទេ បើយោងតាមគេហទំព័រ Sina កំពុងរាយការណ៍ថារថយន្តនេះនឹងចេញលក់នៅខែមិថុនា។ ទន្ទឹមនឹងនេះ ការចេញផ្សាយក៏បានបង្ហាញផងដែរថា រថយន្តនេះនឹងបំពាក់ជាមួយម៉ាស៊ីនចំណុះ ២,៣ លីត្រ EcoBoost ដែលផលិតកម្លាំងបាន ២៧២ សេះ និងកម្លាំងរមួល ៤២៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខដៃ ១០វគ្គ អាចបង្កើនល្បឿនពី ០-១០០គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេល ៧,៦ វិនាទី៕