Ford Explorer សេរីឆ្នាំ២០២៥ បង្ហាញខ្លួនជាផ្លូវការ តែម៉ាស៊ីន Hybrid ត្រូវបានដកចេញ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Ford Explorer សេរីឆ្នាំ ២០២៥ ដែលទទួលបានការកែមុខមាត់ថ្មី និងត្រូវបានដកម៉ាស៊ីនកូនកាត់ hybrid ចេញ ដែលតម្លៃលក់ចាប់ពី ៤១ ២០០ ដុល្លារ ដល់ ៥៦ ៨០០ ដុល្លារនៅទីផ្សារសហរដ្ឋអាមេរិក ។

Ford Explorer សេរីឆ្នាំ ២០២៥ ទទួលបានជម្រើសម៉ាស៊ីនចំនួន ២ រួមមាន៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ាស៊ីនសា​ងចំណុះ ២,៣លីត្រ EcoBoost ជំនួយដោយ Turbocharged អាចផលិតកម្លាំងបាន ៣០០សេះ និងកម្លាំងរមួល ៤២០ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ១០វគ្គ និងមានជម្រើសប៉ុង១ និងប៉ុង ២
  • ម៉ាស៊ីនសា​ងចំណុះ ៣,០លីត្រ EcoBoost V6 អាចផលិតកម្លាំងបាន ៤០០សេះ និងកម្លាំងរមួល ៥៦២ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ១០វគ្គ ប្រភេទបើកបរប៉ុង ២ ។

រថយន្ត Ford Explorer ស៊េរីឆ្នាំ ២០២៥ នាំមកនៅការផ្លាស់ប្តូរសំខាន់ៗមួយចំនួនចំពោះរថយន្ត SUV ដ៏ពេញនិយមនេះ ដោយនៅខាងក្រៅមានប៉ាណាមុខមួយផ្ទាំងធំថ្មី ចង្កៀងមុខ-ក្រោយ LED រចនាថ្មី ព្រមទាំងថាសកង់ស្ព័រទំហំ ២១អ៉ីញ ខណៈផ្នែកខាងក្នុងត្រូវបានផ្លាស់ប្តូរយ៉ាងធំជាមួយនឹងតាប្លូ ដោយមានកុងទ័របង្ហាញព័ត៌មានទំហំ ១២,៣អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៣,២ អ៉ីញ អាចភ្ជាប់ប្រព័ន្ធប្រតិបត្តិការ SYNC 4 ចុងក្រោយគេ និងប្រព័ណ្ធជំនួយការបើកបរ BlueCruise hand-free driving system ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម