បែកធ្លាយរូបភាពឡាន Ford Maverick Rival ត្រូវបានគេប្រទះឃើញនៅសហរដ្ឋអាមេរិក

[ទីផ្សារបរទេស] ថ្មីៗនេះបើយោងតាមវីដេអូថ្មីមួយនៅលើប្រពន្ធ័ Twitter បានឲ្យដឹងថាមានការ​ថត​បាននៅ​រូបរាង​​លើ​ដំបូងនៃរថយន្ត Ford Maverick ។ ហើយ​រថយន្តនេះ​ត្រូវបានគេប្រទះឃើញការដឹកជញ្ជូនក្នុងរដ្ឋ Michigan ហើយនេះក៏ជាសញ្ញាចង្អុលបង្ហាញឲ្យឃើញថាជាម៉ូឌែលថ្មីមួយ។

ជាក់ស្តែងបើក្រឡេកទៅមើលឃើញរថយន្តនេះមានលក្ខណៈបែបស្ព័រស្រដៀងគ្នាច្រើនទៅនិងរថយន្ត​ភីក​អាប់ Ram 700 ដែលដាក់លក់ក្នុងទីផ្សារម៉ិកស៊ិកនិងអាមេរិកខាងត្បូង។ គួរបញ្ជាក់ផងដែលថារថយន្ត Ram 700នេះ គឺផ្អែកទៅលើរូបរាងរថយន្ត Fiat Strada ដែលជាម៉ូឌែលរថយន្តដឹកទំនិញ​ធុន​តូចមួយផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាការពិតណាស់ក្រុមហ៊ុន Stellantis ​បានឈានទៅរកការផលិតរថយន្តដ៏អស្ចារ្យ។​ ប្រសិនបើក្រុមនេះមានគម្រោង​ក្នុងការបង្ហាញរថយន្តភីកអាប់ខ្នាតតូចរបស់ខ្លួនពិតមែន ហើយពេល​​នេះនិងធ្វើឲ្យ​រថយន្ត​ Ford Maverick និងរថយន្ត Hyundai Santa Cruz ទទួលបា​នលក់ដាច់ដូចព្យុះភ្លៀង ជាពិសេស​នៅលើ​រថយន្ត Ford Maverick ដែលទទួលបានកាចាប់អារម្មណ៏ជាខ្លាំង​ទូទាំងប្រទេស។

ក្នុងនោះផងដែរក្រុមហ៊ុន Stellantis ប្រាកដជាត្រូវដំឡើងម៉ាស៊ីនរបស់ខ្លួនដែលមាន​ចំណុះ​១.៤​លីត្រ អាចផលិត​កម្លាំងបាន ៨៥ សេះ ខណៈដែលម៉ាស៊ីនថ្មីមានចំណុះ ១.៣លីត្រ អាចផលិតកម្លាំងបាន​ ​១០១​សេះ ភ្ចាប់ដោយប្រអប់លេខដៃធម្មតា៥វគ្គ និងប្រអប់លេខ CVT ជាដើម។ មួយវិញទៀតបើក្រុមហ៊ុន Ram ចង់ឲ្យរថយន្ត Ram 700 របស់ខ្លួនមានការលក់ដាច់ជាងរថយន្ត Ford Maverick ខ្លួនត្រូវតែបំពាក់ម៉ាស៊ីនឲ្យខ្លាំងជាងនេះ។

ដោយឡែកក្រុមហ៊ុន Ram បានខ្ចីនៅម៉ាស៊ីនរថយន្ត Jeep Compass ដែលមានចំណុះ​ ២.០លីត្រ អាច​បង្កើតកម្លាំងបាន ២០០សេះ នឹងកម្លាំងរមួល ៣០០ញ៉ូតុនម៉ែត្រជាដើម។ ប៉ុន្តែបើក្រុមហ៊ុន Ram យកនៅជម្រើសម៉ាស៊ីន​ Dodge ដែលក្រុម Stellantis នឹងផ្តល់ជូននូវជម្រើសម៉ាស៊ីនមានចំណុះ១.៣​លីត្រ ​ជាប្រភេទអគ្គិសនីវិញ នឹងអាចផលិត​កម្លាំ​ងបាន ២៨៨សេះ ជាមួយកម្លាំងរមួល ៥១៩ញ៉ូតុនម៉ែត្រ ធ្វើឲ្យ Ram មានកម្លាំងខ្លាំងជាងមុន។ ក្នុងនឹងនេះផងដែលក្រុម Chevrolet ក៏នឹងត្រៀមខ្លួនក្នុងការផលិតរថយន្ត​ដឹកទំនិញអគ្គិសនីដើម្បីប្រកួតប្រជែងជាមួយ រថយន្ត Ford Maverick ផងដែរ។

 

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម