បែកធ្លាយរូបរាងឡាន Toyota Crown ប្រភេទ SUV

[ទីផ្សារបរទេស] រូបភាពប៉ាតង់ដែលទំនងជាបង្ហាញពីរថយន្ត Toyota Crown ស៊េរីឆ្នាំ២០២៣ បានលេចធ្លាយលើ​អនឡាញ​ ដែល​បាន​បញ្ជាក់​អំពីការតភ្ជាប់គ្នារវាងរថយន្ត Sedan ជាមួយរថយន្ត SUV។

ប្រភពចេញពីប្រទេសជប៉ុនបានឲ្យដឹងថា Toyota បានផ្លាស់ប្ដូររថយន្ត Crown ចេញពីប្រភេទរថយន្ត Sedan ដែលជា​ប្រភេទ​រថយន្ត​កំពុងធ្លាក់ចុះប្រជាប្រិយភាព រួចជំនួសដោយ​រូបរាងប្រភេទ Coupe SUV មានទ្វារខាងក្រោយបើកឡើង ដែលជា​រូបរាង​កំពុង​ពេញនិយមលើទីផ្សារអន្តរជាតិ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រូបភាពដែលចេញផ្សាយដោយ Design Watch និង Predict Cars បានអះអាងថាជាប៉ាតង់សម្រាប់រថយន្ត Crown ជំនាន់​ថ្មី ដែលចុងក្រោយវាអាចនឹងប្រើឈ្មោះថា Crown Cross។

ប្រភពពី Best Car បានរាយការណ៍ឲ្យដឹងថា Crown SUV នឹងមានបំពាក់ម៉ាស៊ីន ២,៥លីត្រ ៤ស៊ីឡាំង Hybrid ដែល​ប្រើ​ប្រអប់លេខស្វ័យប្រវត្តិ CVT ឬមានជម្រើសម៉ាស៊ីន ២,៤លីត្រ Turbocharged ៤ស៊ីឡាំង ដែល​មាន​ប្រអប់​លេខ​ស្វ័យ​ប្រវត្តិ​៦​វគ្គ។

គួរដឹងថារថយន្ត Toyota Crown ស៊េរីឆ្នាំ២០២៣ មានការលេចលឺថានឹងបង្ហាញមុខជាផ្លូវការនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ​២០២២​ ខាងមុខនេះផ្ទាល់តែម្ដង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម