ប្រទេសចិនព្រមានថា សង្គ្រាមតម្លៃរបស់រថយន្តអគ្គិសនីនៅឆ្នាំនេះ នឹងប្រជែងគ្នាកាន់តែខ្លាំង

[បរទេស] យោងតាមគណៈកម្មាធិការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិរបស់ប្រទេសចិនដែលហៅកាត់ថា (NDRC) បានប៉ាន់ប្រមាណថា នៅឆ្នាំ ២០២៤ នឹងមានរថយន្តស៊េរីថ្មីជាង ១៥០ម៉ូដែល ដែលក្នុងនោះនឹងមានរថយន្តអគ្គិសនីសុទ្ធជាង ១១០ម៉ូដែល  បណ្តាលឲ្យមានការប្រកួតប្រជែងទីផ្សារកាន់តែខ្លាំងឡើងជាពិសេសតម្លៃ។

ក្នុងនោះ NDRC ក៏បានព្យាករណ៍ថា ទីផ្សាររថយន្តអគ្គិសនី (EV) និងរថយន្ត Plug-in Hybrid (PHEV) នឹងកើនឡើង ២,១ លានគ្រឿងនៅឆ្នាំនេះ ដោយក្រុមហ៊ុនផលិតរថយន្តធំៗចំនួន ៣ ដូចជា BYD, Aito និង Li Auto បានកំណត់គោលដៅចែកចាយនៅឆ្នាំនេះចំនួន ២,៣ លានគ្រឿង ដែលបង្ហាញពីការផលិតហួសប្រមាណដែលអាចនាំឲ្យមានសង្គ្រាមតម្លៃកាន់តែទាប ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនត្រឹមតែប៉ុណ្ណោះ NRDC ក៏បានកត់សម្គាល់ផងដែរថា BYD និង Denza គឺជាម៉ាកពីរដែលមានការបញ្ចុះតម្លៃដ៏ធំបំផុតនៅក្នុងខែមេសា ដែលបានកាត់បន្ថយតម្លៃរថយន្តទាំង ៥ ម៉ូដែលពី ៧,១៥% ទៅដល់ ៩,៧% បើធៀបនឹងតម្លៃលក់កាលពីដើមឆ្នាំមុន ខណៈក្រុមហ៊ុន Li Auto ត្រូវកាត់បន្ថយតម្លៃលក់រថយន្ត ៤ ម៉ូដែលផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម