ប្រភេទម៉ាស៊ីន Hybrid ទើបមានលើ Ford F-150 ស៊េរីឆ្នាំ ២០២១ សន្សំសាំងកម្រិតណា?

រថយន្ត Ford F-150 ស៊េរី​ឆ្នាំ ២០២១ បាន​បង្ហាញ​​ខ្លួន​ជា​មួយ​​មុខមាត់​ដែល​មាន​ផ្លាស់​ប្ដូរ​ការ​ឌីហ្សាញ​បន្តិច​បន្តួច ហើយ​វា​ក៏​មាន​បន្ថែម​នូវ​ជម្រើស​ម៉ាស៊ីន Hybrid មក​ជា​លើក​ដំបូង​ផង​ដែរ។

ពេល​នេះ​តួ​លេខ​ផ្លូវ​ការ​ពី​ស្ថាប័ន EPA ​ដែល​វាយ​តម្លៃ​លើ​​កម្រិត​ស៊ី​សាំង​របស់ Ford F-150 បាន​បញ្ចេញ​ជា​ផ្លូវ​ការ​។ បើ​តាម​តួលេខ​បាន​បង្ហាញ​ថា​រថយន្ត F-150 ឆ្នាំ ២០២១ ប្រភេទ Hybrid ដែល​ប្រើ​​មាន​ម៉ូទ័រ​អគ្គិសនី​គួប​ផ្សំ​នឹង​ម៉ាស៊ីន​សាំង​​ប្រភេទ​ PowerBoost Full ​ចំណុះ ៣,៥លីត្រ មាន​កម្រិត​ស៊ី​ប្រេង​ជា​មធ្យម​ ៩,៨លីត្រ សម្រាប់​ការ​បើក​ចម្ងាយ ១០០​គីឡូម៉ែត្រ។ នេះ​គឺ​ជា​កម្រិត​ស៊ី​ប្រេង​ដែល​ទាប​ជាង​គេ​ក្នុង​ចំណោម​រថយន្ត F-150 ឆ្នាំ ២០២១ គ្រប់​ប្រភេទ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដោយ​ឡែក​ប្រភេទ​ម៉ាស៊ីន ២,៧លីត្រ ៦ស៊ីឡាំង​វិញ មាន​កម្រិត​ស៊ី​ប្រេង​ជា​មធ្យម​ ១០,៦៩លីត្រ។ ចំណែក​ឯ​ប្រភេទ​ម៉ាស៊ីន ៥,០លីត្រ ៨ស៊ីឡាំង ដែល​ជា​ម៉ាស៊ីន​ធំ​ជាង​គេ​បំផុត​មាន​កម្រិត​ស៊ី​ប្រេង​ជា​មធ្យម ១១,៧លីត្រ ចំពោះ​​ប្រភេទ​ប្រើ​ប្រព័ន្ធ​ RWD និង​ស៊ី​ប្រេង​ ១២,៣៧លីត្រ សម្រាប់​ប្រភេទ AWD៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម