ប្រមាញ់បានឡាន Ford Escape ២០២៣ មុខមាត់ថ្មី កំពុងធ្វើតេស្តបើកបរសាកល្បងនៅតាមដងផ្លូវ

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ រូបភាពប្រមាញ់បាននៃរថយន្ត Ford Escape ស៊េរីឆ្នាំ ២០២៣ថ្មី ត្រូវបានគេប្រមាញ់បាននៅអំឡុងពេលរថយន្តនេះកំពុងធ្វើតេស្តបើកបរសាកល្បងនៅតាមដងផ្លូវ​។ នេះ​ជា​ការ​មើល​ឃើញ​ច្បាស់​ជា​លើក​ដំបូង​​ចំពោះ​រចនាប័ទ្ម​ដែល​បាន​អាប់ឌេត ហើយ​មាន​ការ​ផ្លាស់​ប្តូរ​សំខាន់ៗ​នៅ​ខាង​មុខផងដែរ។

តាមរូបភាពបានបង្ហាញឲ្យឃើញថា Escape មានរបារក្រូម៉េនៅខាងមុខដែលភ្ជាប់ចង្កៀងមុខដែលរចនាឡើងវិញដែលស្រដៀងទៅនឹងរថយន្ត F-150 Lightning ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Ford បានកែទម្រង់ប៉ាណាមុខរាងចតុកោណនិងខ្ពស់ជាងមុន គម្របម៉ាស៊ីននិងកាងមុខត្រូវបានរចនាថ្មីផងដែរ។ ខណៈ ចង្កៀង​ក្រោយ​នៅ​តែ​មាន​រចនាប័ទ្ម​ដដែល ប៉ុន្តែជាមួយនឹងការអាប់ដេតបន្តិចបន្តួចដោយទ្វារខាងក្រោយនិងកាងខាងក្រោយមិនមានការផ្លាស់ប្តូរច្រើនទេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណែករូបភាពផ្នែកខាងក្នុងនៅមិនទាន់មាននៅឡើយទេ ទោះជាយ៉ាងណាក៏ដោយ នៅខាងក្នុងកាប៊ីនរថយន្ត Ford Escape ទំនងជានឹងត្រូវបានបំពាក់ជាមួយនឹងអេក្រង់កំសាន្ត touchscreen កណ្តាលទំហំ ១៣,២ អ៊ីញ និងប្រព័ន្ធប្រតិបតិ្ពការ SYNC4 ចុងក្រោយបង្អស់របស់ក្រុមហ៊ុន Ford ។ បន្ថែមពីនេះ ក៏បានធ្វើការឲ្យប្រសើរឡើងនៅកុងទ័រព័ត៌មានឌីជីថលជាមួយប្រព័ន្ធជំនួយការបើកបរ ADAS ផងដែរ។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តEscape ទំនងជាមានម៉ាស៊ីនជាច្រើនប្រភេទ ហើយត្រូវបានគេរំពឹងថានឹងរួមបញ្ចូលទាំងម៉ាស៊ីន hybrid និង plug-in hybrid និងម៉ាស៊ីន Ecoboost និង EcoBlue។

យើងមិនដឹងថានៅពេលណាដែលក្រុមហ៊ុន Ford នឹងដាក់បង្ហាញរថយន្ត Ford Escape ដែលត្រូវបានកែមុខមាត់នេះទេ ប៉ុន្តែយើងរំពឹងថាវានឹងកើតឡើងមុនដំណាច់ឆ្នាំនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម