ផ្លូវការ! Kia Seltos កែកុនមុខមាត់ថ្មី និងទទួលបានការអាប់ឌេតទំនើបជាមុន បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Kia បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Kia Seltos ដែលទទួលបានការកែកុនមុខមាត់ថ្មី ជាមួយនឹងការរចនាថ្មីទាំងផ្នែកខាងក្រៅ និងផ្នែកខាងក្នុង រថយន្ត​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ចេញ​លក់​នៅ​ត្រីមាស​ទី ២​ ក្នុង​ឆ្នាំ​ ២០២៣។

រថយន្ត KIA Seltos មុខមាត់គ្រាន់តែជាការអាប់ដេតការរចនាមួយចំនួន ប៉ុន្តែផ្តោតទៅលើរូបរាងប្រណិតជាងមុនដោយនៅផ្នែកខាងមុខបានរចនាថ្មីទៅលើ ចង្កៀងមុខប្រភេទ LED ជាមួយនឹងអំពូលបំភ្លឺពេលថ្ងៃប្រភេទ LED, ប៉ាណា និង កាងជាដើម ។ ប្រើប្រាស់នៅថាសកង់យស្ព័រទំហំ ១៨ អ៉ីញ និងចង្កៀងក្រោយរចនាជាខ្សែបន្ទាត់អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ផ្នែកខាងក្នុងវិញ ផ្ដល់នៅអារម្មណ៍ទំនើបជាងមុន ដោយបានបំពាក់ជាមួយកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,២៥ អ៉ីញ រួមបញ្ចូលគ្នាជាអេក្រង់ភ្លោះ និងអេក្រង់ទំហំ ៤,២ អ៉ីញស្ថិតនៅក្នុងកុងទ័រព័ត៌មានជំនួសពីម៉ូដែលមុនទំហំ ៣,៥ អ៉ីញ។ ដៃចង្កូតនៅតែដដែល, ប្រអប់លេខប្រភេទ ‘shift-by-wire’, រន្ធម៉ាស៊ីនត្រជាក់បានរចនាថ្មី និងដំបូលកញ្ចក់ Panoramic sunroof ជាដើម។ បន្ថែមពីនេះ ក៏ភ្ជាប់មកជាមួយបច្ចេកវិទ្យា ADAS ថ្មីជាមួយនឹងកាមេរ៉ា ៣៦០ ដឺក្រេផងដែរ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយម៉ាស៊ីន ២ ជម្រើសរួមមាន៖

  • ម៉ាស៊ីនសាំងចំណុះ ១,៦ លីត្រ Turbocharged អាចផលិតកម្លាំងបាន ១៩៥ សេស ច្រើនជាងមុន ២០ សេស ភ្ជាប់ដោយប្រអប់លេខអូតូ ៨ វគ្គ ប្រភេទបើកបរប៉ុង ២ 4-wheel drive
  • ម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំ​ងបាន ១៤៦ សេស និងកម្លាំងរមួល ១៧៩ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ CVT ជាមួយប្រភេទបើកបរប៉ុង ១ និងប៉ុង ២ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម