ពលរដ្ឋនៅប្រទេសនេះ ចាប់ផ្ដើមឡាន Land Cruiser ស៊េរីឆ្នាំ២០២២ ជិះបណ្ដើរៗហើយ

ការដឹកជញ្ជូនសម្រាប់អតិថិជនដំបូងៗនៃរថយន្ត Toyota Land Cruiser ស៊េរីឆ្នាំ២០២២ បានចាប់ផ្ដើមដំណើរការហើយនៅប្រទេសអូស្ត្រាលី ស្របពេលដែលការផលិតនៅប្រទេសជប៉ុនបានបង្កើនចំនួនកាន់តែច្រើន។

នៅអូស្ត្រាលី រថយន្ត Land Cruiser ថ្មីនេះមានតម្លៃចាប់ពីប្រមាណ ៦៤ ២០០ដុល្លារ ឡើងទៅ ដោយវាមានជម្រើសម៉ាស៊ីន Twin-Turbo ចំណុះ ៣,៣លីត្រ ៦ស៊ីឡាំង ថ្មី ដែលភ្ជាប់នឹងប្រអប់លេខស្វ័យប្រវត្តិ១០វគ្គមកជាស្តង់ដារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Toyota ប្រចាំប្រទេសអូស្ត្រាលីបានបញ្ជាក់ឲ្យដឹងថា​ការផលិតរបស់ Toyota នៅប្រទេសជប៉ុន បានងើបមកកាន់កម្រិតធម្មតាវិញនៅក្នុងខែធ្នូនេះ ក្រោយពី​រងការប៉ះពាល់ដោយសារជំងឺកូវីដ១៩អស់ជាច្រើនខែ។

គួរដឹងថាការដែលត្រូវរង់ចាំយូរនូវការបង្ហាញវត្តមាន Land Cruiser ជំនាន់ថ្មីលើទីផ្សារ ជាមួយការសម្រេចចិត្តដកចេញម៉ាស៊ីនចំណុះ ៤,៥លីត្រ ៨ស៊ីឡាំង បានធ្វើឲ្យតម្លៃរថយន្ត Land Cruiser ស៊េរីចាស់នៅប្រទេសអូស្ត្រាលីមានការកើនឡើងខ្លាំង ដោយ​មាន​អតិថិជន​ខ្លះ​ហ៊ានចំណាយដល់ទៅជាង ១០ម៉ឺនដុល្លារ ដែលតម្លៃនេះថ្លៃលើសតម្លៃដើមក្បែរពីរដង៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម