ពលរដ្ឋវៀតណាម នៅតែបន្តស្រលាញ់រថយន្តកូរ៉េ ជាពិសេស Hyundai និង Kia

[ទីផ្សារបរទេស] ចំណែកទីផ្សារនៃម៉ាករថយន្តកូរ៉េ Hyundai និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន Kia បានកើនឡើងពី ១៨ ភាគរយក្នុងឆ្នាំ ២០១៧ ដល់ជាង ៣០ ភាគរយកាលពីឆ្នាំ ២០២១ នៅក្នុងប្រទេសវៀតណាម។

ក្នុងនោះដែរ ក្រុមហ៊ុន Huyndai បានបន្តនាំមុខទីផ្សារជាមួយនឹងការលក់ចំនួន ៧០ ៥១៨ គ្រឿង ទោះបីជាធ្លាក់ចុះ ១៣,៣ ភាគរយពីឆ្នាំមុនក៏ដោយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដោយឡែក ក្រុមហ៊ុន Toyota របស់ប្រទេសជប៉ុន បានតាមពីក្រោយដោយចំនួន ៦៧ ៣៣៩ គ្រឿង ធ្លាក់ចុះ ៤,៧ ភាគរយ ហើយ Kia ជាប់ចំណាត់ថ្នាក់លេខ ៣ ដែលមានចំនួន ៤៥ ៥៣២ គ្រឿង កើនឡើង ១៦,២ភាគរយ។

សម្រាប់រយៈពេល ៣ឆ្នាំជាប់ៗគ្នា ម៉ាកយីហោកូរ៉េទាំង២ ខាងលើស្ថិតក្នុងចំណោមយីហោកំពូលទាំង៣ នៅក្នុងប្រទេសវៀតណាម ហើយពួកវាមានភាគហ៊ុនរួមគ្នា ៣០,២ ភាគរយ ដែលស្ទើរតែដូចគ្នាទៅនឹងឆ្នាំ ២០២០។

គួរឲ្យដឹងដែរថា ជាមួយនឹងការលក់ចំនួន ១១៦ ១១០ គ្រឿង ប្រទេសវៀតណាម គឺជាទីផ្សារដ៏សំខាន់បំផុតសម្រាប់ក្រុមហ៊ុនផលិតរថយន្តកូរ៉េ Hyundai និង Kia នៅអាស៊ីអាគ្នេយ៍៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម