ពិតទេ Ford F-150 Raptor នឹងប្រើម៉ាស៊ីន V8 វិញ ?

យោង​តាម​របាយការណ៍​មួយ​បាន​លេច​ឮ​ល្ហៀងៗ​មក​ថា ក្រុមហ៊ុន Ford កំពុងតែ​ធ្វើ​តេស្ត​លើ​ម៉ាស៊ីន V8 សម្រាប់​ប្រើ​លើ​ម៉ូដែល Raptor Ultra-High Performance ។ ទោះជាយ៉ាងណា គេ​មិន​ទាន់​ដឹង​ថា តើ​ម៉ាស៊ីន V8 មួយ​ណា ដែល​ត្រូវ​ប្រើ​លើ Ford F-150 Raptor Ultra-High Performance ឡើយ ។

ប្រភព​ដដែល​អះអាង​ថា ម៉ាស៊ីន V8នោះ នឹង​ខ្លាំង​ជាង​ម៉ាស៊ីន Twin-turbo EcoBoost V6 ដែល​កំពុង​ប្រើ​លើ Ford F-150 Raptor បច្ចុប្បន្ន ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចុប្បន្ននេះ ជម្រើស​ម៉ាស៊ីន V8 សម្រាប់ Ford មាន​ដូច​ជា ម៉ាស៊ីន​ចំណុះ ៥,២ លីត្រ Supercharged ដែល​ប្រើ​លើ​ម៉ូដែល Mustang Shelby GT500 ឬ ម៉ាស៊ីន​ចំណុះ ៧,៣ លីត្រ ដែល​នឹង​ត្រូវ​ប្រើ​លើ​ម៉ូដែល Ford Super Duty ឆ្នាំ ២០២០ ប៉ុណ្ណោះ។

សូមបញ្ជាក់ថា រថយន្ត Ford F-150 ជំនាន់​ថ្មី អាច​នឹង​បង្ហាញ​ខ្លួន​នៅ​ឆ្នាំ ២០២២ ដូច្នេះ Ford F-150 Raptor ជំនាន់​ថ្មី ក៏​អាច​មក​ដល់​នៅ​ពេល​នោះ​ដែរ ។ កាលពីឆ្នាំ ២០១០ រថយន្ត Ford F-150 Raptor ជំនាន់ទី ១ បាន​ចេញ​លក់​នៅ​លើ​ទីផ្សារ ដោយ​ប្រើ​ម៉ាស៊ីន​សាំង​ចំណុះ ៥,៤ លីត្រ Naturally Aspirated V8 មាន​កម្លាំង ៣១០ សេះ ។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ រថយន្ត F-150 Raptor ប្រើ​តែ​ម៉ាស៊ីន Twin-turbo Ecoboost V6 ប៉ុណ្ណោះ តែ​មាន​កម្លាំង​ដល់ ៤៥០ សេះ​ឯណោះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម