ទើបតែកើនឡើងតម្លៃទីផ្សារលើសក្រុមហ៊ុន Ford និង General Motors រួមបញ្ចូលគ្នារួចមក នៅពេលក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បន្តកើនឡើងតម្លៃ ដោយឡើងថ្លៃលើស Volkswagen ទៅទៀត។
គិតត្រឹមពេលនេះ តម្លៃភាគហ៊ុន Tesla ពេលនេះគឺ ៥៧២,២០ ដុល្លារក្នុងមួយហ៊ុន ដែលធ្វើឲ្យតម្លៃទីផ្សាររបស់ក្រុមហ៊ុនមានប្រមាណ ១០៧,២ ពាន់លានដុល្លារ ខណៈដែលតម្លៃលើទីផ្សាររបស់ Volkswagen គឺប្រមាណ ៩៩,៤ ពាន់លានដុល្លារ។
បច្ចុប្បន្ននេះមានតែក្រុមហ៊ុនរថយន្តមួយប៉ុណ្ណោះដែលមានតម្លៃលើស Tesla គឺ Toyota ដែលមានតម្លៃលើសពី ២៣០ ពាន់លានដុល្លារ។ ប្រសិនបើ Tesla ចង់ក្លាយជាក្រុមហ៊ុនរថយន្តមានតម្លៃជាងគេក្នុងលោក នោះភាគហ៊ុនត្រូវមាន ១ ២៥០ ដុល្លារ ក្នុងមួយហ៊ុន៕