ស្អាតកប់ ! មកមើលរូបរាង Toyota Corolla Altis ស៊េរីថ្មី ដូររូបរាងទាំងស្រុង

ក្រុមហ៊ុន Toyota ប្រចាំ​ប្រទេសថៃ​បាន​ប្រកាស​ថា រថយន្ត Toyota Corolla Altis ជំនាន់​ថ្មី នឹង​ត្រូវ​ដាក់​លក់​ក្នុង​ខែ​សីហា ឆ្នាំ ២០១៩ ខាង​មុខ ហើយមានរូបរាងដូច Corolla Altis តៃវ៉ាន់​អីចឹង ។

រថយន្ត Corolla Altis ថៃ អាច​នឹង​ចេញ​លក់​រហូត​ដល់​ទៅ ៣ ជម្រើស​ឯណោះ ។ ទី១ គឺ ម៉ាស៊ីន​សាំង​ចំណុះ ១,៦ លីត្រ កម្លាំង ១៣២ សេះ ប្រើ​លេខ​ដៃ ឬ អូតូ ប្រភេទ CVT ៦ វគ្គ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទី២ គឺ ម៉ាស៊ីន​សាំង​ចំណុះ ១,៨ លីត្រ កម្លាំង ១៤០ សេះ ប្រើ​ប្រអប់លេខ​អូតូ ប្រភេទ Super CVT-i ។ ទី៣ គឺ ម៉ាស៊ីន Hybrid ចំណុះ ១,៨ លីត្រ កម្លាំង ១២២ សេះ ជាមួយ​ម៉ូទ័រ​អគ្គិសនី​កម្លាំង ៧២ សេះ ។ ចំណែក​ឯ​រថយន្ត Corolla សម្រាប់​ទីផ្សារ​សហរដ្ឋអាមេរិក​វិញ ប្រើ​ម៉ាស៊ីន​សាំង​ចំណុះ ២,០ លីត្រ Dynamic Force កម្លាំង ១៦៩ សេះ ។

Corolla Altis ជំនាន់​ទី ១២ ដែល​ប្រើ​គ្រោងឆ្អឹង Toyota New Global Architecture (TNGA) នេះ ទទួល​បាន​ការ​រចនា​រូបរាង​ថ្មី​ទាំង​ស្រុង ។ វា​មាន​តួ​ខ្លួន​ប្រវែង ៤,៦៤០ មីល្លីម៉ែត្រ , ទទឹង ១,៧៨០ មីល្លីម៉ែត្រ និង កម្ពស់ ១,៤៣៥ មីល្លីម៉ែត្រ ធ្វើ​ឱ្យ​វា​វែង​ជាង​មុន ១០ មីល្លីម៉ែត្រ , ទទឹង​ធំ​ជាង​មុន ៥ មីល្លីម៉ែត្រ និង ទាប​ជាង​មុន ៤៥ មីល្លីម៉ែត្រ ។ ការ​កាត់​បន្ថយ​កម្ពស់​នេះ​នឹង​ជួយ​ឱ្យ​រូបរាង​វា​មើល​ទៅ​កាន់តែ Dynamic ខ្លាំង​ជាង​មុន ។

តម្លៃ​នៃ​រថយន្ត Toyota Corolla Altis ជំនាន់​ថ្មី នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ចេញ​លក់​តែម្តង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម