ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម គន្លឹះសំខាន់ៗ ពេលប្រឡងបើកបរ ឬបើកជាក់ស្តែងចូលចំណតអក្សរ T ហេតុអ្វីគេឲ្យអាយ៉ែយកកន្ទុយរថយន្តចូលក្នុង បែរក្បាលចេញមកក្រៅ?

ពេលប្រឡងបើកបរ ឬបើកជាក់ស្តែងចូលចំណតអក្សរ T ហេតុអ្វីគេឲ្យអាយ៉ែយកកន្ទុយរថយន្តចូលក្នុង បែរក្បាលចេញមកក្រៅ?

នៅពេលទៅប្រឡងយកបណ្ណបើកបរវគ្គដៃចង្កូត គឺមានវិញ្ញាសាដ៏សំខាន់បំផុតមួយដែលតម្រូវឲ្យបេក្ខជនបើករថយន្តអាយ៉ែចូលប្រអប់ចំណតរាងអក្សរ T ដោយត្រូវយកកន្ទុយរថយន្តចូលក្នុង ហើយបែរក្បាលចេញមកក្រៅ។ នោះក៏ដោយសារតែអ្នកបើកបរ នឹងត្រូវជួបការចូលចតរថយន្តបែបនេះ នៅក្នុងការបើកបរជាក់ស្តែងប្រចាំថ្ងៃជាក់ជាមិនខាន ដូចជា នៅតាមកន្លែងធ្វើការ ផ្សារទំនើប រមណីយដ្ឋានទេសចរណ៍ ភោជនីយដ្ឋាន តាមបណ្តាអគារ និងចំណតសធារណៈផ្សេងៗ។

ការចូលចតដោយយកក្បាលរថយន្តបែរចេញមកក្រៅនៅចំណតអក្សរ T នេះ ជាវិធីសាស្រ្តមួយដែលត្រូវបានអាជ្ញាធរចរាចរណ៍ និងអ្នកជំនាញ វាយតម្លៃថា មានសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់បំផុត ក្រោមមូលហេតុដូចជា៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

១. អ្នកបើកបរងាយស្រួលមើលឆ្វេងស្តាំបានច្បាស់តែម្តង ក្នុងពេលចេញពីចំណត ព្រោះបើយកក្បាលរថយន្តចូល អ្នកបើកបរ នឹងពិបាកប៉ាន់ស្មានដឹងថា តើមានយានយន្ត ឬមនុស្សណាដែលនឹងឆ្លងកាត់ខាងក្រោយរថយន្តខ្លួនឬអត់ ដោយសារមានការបាំងពីរថយន្តសងខាង។

២. អនុញ្ញាតឲ្យបើកបរចេញពីចំណតបានលឿន ទោះកន្លែងចំណតនោះ មានភាពចង្អៀតយ៉ាងណាក៏ដោយ។ ត្រង់ចំណុចនេះហើយ ដែលការអាយ៉ែយកកន្ទុយចូលក៏ងាយស្រួល ហើយចេញក៏ស្រួល។ ប៉ុន្តែបើយកក្បាលចូល នោះនឹងមានការពិបាកខ្លាំងនៅពេលអាយ៉ែចេញពីចំណតវិញ។

៣. សុវត្ថិភាពពីចោរកម្ម ព្រោះនៅពេលបែរក្បាលរថយន្តចេញមកក្រៅ ឬចេញមកផ្លូវ ប្រសិនបើមាននរណាម្នាក់ប៉ុនបងចូលក្នុងកាប៊ីនខាងមុខ នោះគេនឹងឃើញសកម្មភាពរបស់ជននោះបានច្បាស់តែម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម