ក្រុមហ៊ុន Ford បានធានានូវការផ្គត់ផ្គង់ឈីបអេឡិចត្រូនិចថ្មី ដោយត្រៀមដឹកជញ្ជូនរថយន្តភីកអាប់ F-Series រាប់ពាន់គ្រឿងទៅឱ្យឈ្មួញនៅពេលអនាគតដ៏ខ្លីខាងមុខ។ យោងតាម Detroit Free Press បាននិយាយថា ក្រុមហ៊ុន Ford នឹងត្រូវបញ្ចប់ការផលិតរថយន្តភីកអាប់ ដែលកំពុងរង់ចាំបន្ទះឈីប ដែលវាកំពុងចតរក្សាទុកនៅចំណតរថយន្តក្បែរោងចក្រ Michigan, Kentucky និង Missouri។
ផលប៉ះពាល់រយៈពេលវែងនៃជំងឺរាតត្បាត ជាពិសេសការខ្វះខាតឈីបបានជះឥទ្ធិពលយ៉ាងខ្លាំងនៅទូទាំងឧស្សាហកម្ម ហើយក្រុមហ៊ុនផលិតរថយន្តភាគច្រើនត្រូវកាត់បន្ថយ ឬបញ្ឈប់ការផលិតម៉ូដែលមួយចំនួនជាលទ្ធផល។ យោងតាមលោក Merkle បាននិយាយថាការលក់របស់ Ford ក្នុងខែមិនថុនាកន្លងទៅ បានធ្លាក់ចុះចំនួន ២៦,៦ភាគរយ បើប្រធៀបជាមួយពេលដូចគ្នាកាលពីឆ្នាំមុន។
បញ្ហានៃការផ្គត់ផ្គង់បន្ទះឈីបបានបង្កអោយមានផលប៉ះពាល់ នៅជុំវិញឧស្សាហកម្មយ៉ាងខ្លាំង ដោយអតិថិជនជាច្រើនកំពុងងាកទៅរករថយន្តជជុះវិញ។ ជាលទ្ធផលរថយន្តដែលប្រើប្រាស់រួមមានតម្រូវការខ្ពស់ ត្រូវបានលក់អស់ ហើយមានតម្លៃថ្លៃជាងតម្លៃចេញពីរោងចក្រយ៉ាងច្រើន ហើយឈ្មួញបាននិងកំពុងសំឡឹងរកទីផ្សារផ្គត់ផ្គង់រថយន្តដែលបានប្រើប្រាស់រួចមកពីប្រទេសកាណាដាវិញ។