[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការប្រកាសថា ភីកអាប់ Ford F-Series គឺជាភីកអាប់ដែលលក់ដាច់បំផុតនៅក្នុងសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ ២០២៣ ក្នុងរយៈពេល ៤៧ ឆ្នាំជាប់ៗគ្នា ដោយលក់បានចំនួន ៧០០ ០០០ គ្រឿងនៅក្នុងឆ្នាំនេះ ។ លើសពីនេះទៀត F-Series គឺជារថយន្តដែលលក់ដាច់បំផុតនៅអាមេរិកសម្រាប់ឆ្នាំទី ៤២ ជាប់ៗគ្នាសម្រាប់ផ្នែករថយន្តទូទៅ។
ក្នុងនោះ ក្រុមហ៊ុន Ford បានលក់រថយន្តភីកអាប់ F-Series បានចំនួន ៥៧៣ ៣៧០ គ្រឿងនៅក្នុងត្រីមាសទី ៣ ដំបូងនៃឆ្នាំ ២០២៣ បានយកឈ្នះភីកអាប់របស់ក្រុមហ៊ុន RAM ដែលលក់បាន ៣៣២ ៤៤០គ្រឿង ខណៈភីកអាប់ Chevrolet Silverados លក់បានចំនួន ៥១១ ៧៥៨គ្រឿង និងភីកអាប់ GMC Sierras ២១៦ ២២៧គ្រឿង ដែលចំនួនសរុបរហូតដល់ទៅ ៦២៧ ៩៨៥ គ្រឿង ។
ជាមួយគ្នា ប្រធានផ្នែកលក់ Ford លោក Kaffl បានលើកសរសើរពីភាពជោគជ័យរបស់ F-Series ចំពោះភាពសម្បូរបែបនៃការផ្តល់ថាមពលជូនអតិថិជនដែលមានតម្រូវការខ្ពស់ សម្រាប់ការងារកសិដ្ឋាន ការដឹកជញ្ចូន ឬដំណើរផ្សងព្រេងជាដើម ៕