ភីកអាប់ Ford Ranger Raptor ជាប់ជារថយន្តដែលមានសុវត្ថិភាពខ្ពស់នៅឯកម្មវិធី Repco Supercars Championship

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ អ្នករៀបចំកម្មវិធី Repco Supercars Championship របស់ប្រទេសអូស្ត្រាលីបាន បានសម្រេចចិត្តជ្រើសរើសរថយន្ត Ford Ranger Raptor ជារថយន្តដែលមានសុវត្ថិភាព ដែលបង្កជាការភ្ញាក់ផ្អើលមួយសម្រាប់មនុស្សជាច្រើន ដោយសារតែទីតាំងនេះជាធម្មតាត្រូវបានបម្រុងទុកសម្រាប់តែរថយន្តស្ព័រប៉ុណ្ណោះ។

ក្នុងនោះ ភីកអាប់ Ranger Raptor នេះក៏មានការធ្វើឲ្យប្រសើរឡើងដូចជាប្រព័ន្ធភ្លើង warning light system ដែលបានដំឡើងនៅលើដំបូល និងបានតុបតែងជាមួយសំណុំនៃតែមពណ៌ត្រួយចេកដ៏លេចធ្លោ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ព័ត៌មានលម្អិតអំពីម៉ាស៊ីននៃកំណែរថយន្តសុវត្ថិភាព Ranger Raptor មិនត្រូវបានប្រកាសនោះទេ វាទំនងជានឹងមានភាពប្រសើរឡើងបើប្រៀបធៀបទៅនឹងរថយន្តដើម។ ទន្ទឹមនឹងនោះ លោក John Hatzimanolis អ្នកគ្រប់គ្រងទូទៅ ផ្នែកទំនាក់ទំនង និងទីផ្សារ ក្រុមហ៊ុន Ford Australia បាននិយាយថា “យើងទន្ទឹងរង់ចាំធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលជាមួយនឹងសមត្ថភាពបើកបររបស់ Ranger Raptor ដែលជារថយន្តប្រណាំងមានសុវត្ថិភាពខ្ពស់”។

គួរឲ្យដឹងថា Repco Supercars Championship គឺជាព្រឹត្តិការណ៍ប្រណាំង FIA ដែលធ្វើឡើងនៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់។ រថយន្ត​ដែល​ចូល​រួម​ដោយ​ប្រើ​ម៉ាស៊ីន V8 ដូច​ជា Mustang GT, Camaro Z1 ជាដើម។

មិនត្រឹមតែប៉ុណ្ណោះ ចំណុច​គួរ​ឲ្យ​កត់​សម្គាល់​ក្នុង​ការ​ប្រណាំង​នេះ​គឺ​ថា​រថយន្ត​ដែល​ចូល​រួម​ទាំង​អស់​ប្រើ​ប្រេង​ប្រណាំង E75 របស់​ក្រុមហ៊ុន​ឧបត្ថម្ភ BP (British Petroleum) ដោយប្រភេទឥន្ធនៈនេះមាន ២០% BP Ultimate 98 សាំង និង ៨០% ជាជីវឥន្ធនៈ (biofuel) ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម