
[បរទេស] ក្រុមហ៊ុនផលិតរថយន្ត JAC Motors បានធ្វើការដាក់បញ្ចេញជាផ្លូវការនៅរថយន្តភីកអាប់ម៉ូដែល Hunter T9 ប្រភេឬ Daul-cab ប្រើអគ្គិសនី លាយសាំង PHEV នៅឯពិព័រណ៍រថយន្ត Greater Bay Auto Show 2025 ដែលកំពុងធ្វើឡើងនៅប្រទេសចិន ។
JAC Hunter T9 PHEV នេះ គឺជា Spec របស់អូស្រ្តាលី ដំណើរការដោយប្រព័ន្ធ PHEV ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ជំនួយដោយ Turbocharged និងម៉ូទ័រអគ្គិសនី ២ អាចផលិតកម្លាំងបានសរុប ៣៧៥ សេះ និងកម្លាំងរមួល ១ ០០០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៣១,២ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១០០ គីឡូម៉ែត្រ ព្រមទាំងទទួលបានប្រព័ន្ធផ្ទេរថាមពលចេញពីរថយន្ត V2L ផងដែរ ។ ។ លើសពីនេះ វាមានប្រវែងតួខ្លួនសរុបដល់ទៅ ៥ ៣៣០ មម អាចផ្ទុកបាន ៧១៥ គីឡូម៉ែត្រ ជាមួយសមត្ថិភាពអូសសណ្តោងបានដល់ ៣ ៥០០ គីឡូក្រាម ។
សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅ មានភាពហាប់ណែន ដោយផ្នែកខាងមុខមានប៉ាណាមួយផ្ទាំងធំពណ៌ខ្មៅ ជាមួយឡូហ្គោ JAC ពណ៌ខៀវចំកណ្តាល ដែលបញ្ជាក់ពីប្រភេទរថយន្តប្រើអគ្គិសនី លាយសាំង ចង្កៀងមុខ-ក្រោយប្រភេទ LED ព្រមទាំងថាសកង់ទំហំ ១៨អ៉ីញជាដើម ។ លើសពីនេះ វាមានប្រវែងតួខ្លួនសរុបដល់ទៅ ៥ ៣៣០ ម.ម អាចផ្ទុកបាន ៧១៥ គីឡូម៉ែត្រ ជាមួយសមត្ថិភាពអូសសណ្តោងបានដល់ ៣ ៥០០ គីឡូក្រាម ។
ចំពោះនៅផ្នែកខាងក្នុង ទទួលបានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៧អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,៤ អ៉ីញ អាចប្រើមុខងារ Apple CarPlay/Android Auto រួមទាំងហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold និង Driving Mode ជាច្រើនផងដែរ ៕