[បរទេស] យោងតាមប្រភពព័ត៌មានមួយបានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅទីផ្សារប្រទេសអូស្រ្តាលី កំពុងធ្វើការធ្វើតេស្តសាកល្បងរថយន្តជាច្រើន រួមទាំងភីកអាប់ Toyota Hilux ជំនាន់ថ្មី ដែលត្រូវបានគេរំពឹងថានឹងចេញលក់ក្នុងឆ្នាំ ២០២៥ នៅទីផ្សារប្រទេសមួយនេះ ។
សម្រាប់ភីកអាប់ Toyota Hilux ជំនាន់ថ្មីនេះ អាចនឹងប្រើម៉ាស៊ីនដូចគ្នាទៅនឹងភីកអាប់ Toyota Tacoma ឆ្នាំ ២០២៤ ថ្មីនៅទីផ្សារអាមេរិកខាងជើង ពោលគឺម៉ាស៊ីនកូនកាត់ Mild-hybrid ធ្វើការរួមគ្នាម៉ាស៊ីនម៉ាស៊ូត Turbo ។
គួរបញ្ជាក់ផងដែរថា សម្រាប់ LandCruiser, Prado, HiLux, 70 Series នៅទីផ្សារអូស្ត្រាលីជាទូទៅគឺជាប្រទេសតែមួយគត់ដែលនៅក្រៅប្រទេសជប៉ុន ដែលទទួលបានរថយន្តគំរូសម្រាប់ធ្វើការសាកល្បងសម្រាប់គោលបំណងស្រាវជ្រាវ និងអភិវឌ្ឍន៍ជាសកល ដូច្នេះរថយន្ត HiLux ក៏ត្រូវបានបញ្ជូនទៅប្រទេសអូស្ត្រាលីបានធ្វើតេស្តផងដែរ ៕