Ford F-Series គឺជារថយន្តភីកអាប់ដ៏មានប្រជាប្រិយភាពបំផុតនៅសហរដ្ឋអាមេរិក ដោយកាន់កាប់តំណែងនេះអស់រយៈពេលជិត ៤០ឆ្នាំមកហើយ។ មិនតែប៉ុណ្ណោះ វាក៏ជារថយន្តដែលចោរនិយមលួចច្រើនបំផុតដែរ។ នេះបើយោងតាម ការិយាល័យ National Insurance Crime Bureau។
ការិយាល័យខាងលើបានប្រមូលផ្តុំទិន្នន័យប្រចាំឆ្នាំរបស់ខ្លួន ដោយដាក់ឈ្មោះឲ្យថា “Hot Wheels” ដែលបង្ហាញពីរថយន្តត្រូវគេលួចច្រើនបំផុតនៅសហរដ្ឋអាមេរិក។ ក្នុងនោះរថយន្តភីកអាប់របស់ Ford គឺពពួក F-Series ត្រូវចោរលួចយកទៅច្រើនបំផុត។
យោងតាមទិន្នន័យនោះ រថយន្តដែលត្រូវចោរលួចយកទៅច្រើនបំផុត នៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០១៩ មានដូចតទៅ៖
១) Ford F-Series (៣៨ ៩៣៨គ្រឿង)
២) Honda Civic (៣៣ ២២០គ្រឿង)
៣) Chevrolet Silverado (៣២ ៥៨៣គ្រឿង)
៤) Honda Accord (៣០ ៧៤៥គ្រឿង)
៥) Toyota Camry (១៥ ៦៥៦គ្រឿង)
៦) Nissan Altima (១៣ ៣៥៥គ្រឿង)
៧) Toyota Corolla (១២ ១៣៧គ្រឿង)
៨) Dodge Ram (១១ ២៩២គ្រឿង)
៩) GMC Sierra (១១ ១៦៤គ្រឿង)
១០) Honda CR-V (១០ ០៩៤គ្រឿង)